កម្មវិធីលើកទឹកចិត្តលើការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល
នៅធនាគារ ព្រីនស៍ យើងទទួលស្គាល់ភាពសំខាន់នៃការបង្កបង្កើន និងសម្រេចបាននូវគោលដៅសន្សំរបស់អ្នក។ យើងបានឆ្លើយតប ជាមួយនឹងគណនីបញ្ញើមានកាលកំណត់ប្រាក់រៀល ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នកកាន់តែលឿន។ លើសពីនេះ ម្ចាស់គណនីសន្សំឆ្លាតណាមួយ ឬគណនីទ្វេទ្រព្យ អាចទទួលបានអត្ថប្រយោជន៍ពីកញ្ចប់អត្រាការប្រាក់ពិសេស រហូតដល់ 5.15% ក្នុងមួយឆ្នាំ ត្រឹមតែរយៈពេល 7 ខែប៉ុណ្ណោះ។
អត្រាការប្រាក់ពិសេសជាមួយនឹងលក្ខផ្សេងៗដូចខាងក្រោម៖
ផលិតផល | រយៈពេល | អត្រាការប្រាក់ផ្តល់ជូន | ||
---|---|---|---|---|
អត្រាការប្រាក់ពិសេស | អត្រាការប្រាក់នៅពេលបើកជាកញ្ចប់ជាមួយគណនីសន្សំឆ្លាតណាមួយ | អត្រាការប្រាក់នៅពេលបើកជាកញ្ចប់ជាមួយគណនីទ្វេទ្រព្យ | ||
បើកគណនីបញ្ញើមានកាលកំណត់ថ្មីជាប្រាក់រៀលតាមរយៈសាខាប្រតិបត្តិការ | 3 ខែ | 3.50 % ក្នុងមួយឆ្នាំ | 4.25 % ក្នុងមួយឆ្នាំ | 4.40 % ក្នុងមួយឆ្នាំ |
4 ខែ | 3.75 % ក្នុងមួយឆ្នាំ | 4.50 % ក្នុងមួយឆ្នាំ | 4.65 % ក្នុងមួយឆ្នាំ | |
5 ខែ | 4.00 % ក្នុងមួយឆ្នាំ | 4.75 % ក្នុងមួយឆ្នាំ | 4.90 % ក្នុងមួយឆ្នាំ | |
6 ខែ | 4.50 % ក្នុងមួយឆ្នាំ | 4.85 % ក្នុងមួយឆ្នាំ | 5.00 % ក្នុងមួយឆ្នាំ | |
7 ខែ | 4.75 % ក្នុងមួយឆ្នាំ | 5.00 % ក្នុងមួយឆ្នាំ | 5.15 % ក្នុងមួយឆ្នាំ |
បញ្ញត្តិ និង លក្ខខណ្ឌ
- ការផ្តល់ជូននេះ គឺសម្រាប់តែគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀល ដែលត្រូវបានបើក ក្នុងរយៈពេលនៃកម្មវិធីលើកទឹកចិត្ត ដែលគិតចាប់ពី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ រយៈពេលនៃកម្មវិធីលើកទឹកចិត្តនេះ អាចត្រូវបានកែប្រែដោយមានការជូនដំណឹងពីធនាគារ ព្រីនស៍។
- អតិថិជនជារូបវន្តបុគ្គលត្រូវដាក់ទឹកប្រាក់បញ្ញើអប្បបរមាចំនួន ៤.០០០.០០០ រៀល ហើយអតិថិជនជានីតិបុគ្គល ឬអតិថិជនសេវាធនាគារអាទិភាព ត្រូវដាក់ទឹកប្រាក់បញ្ញើអប្បបរមាចំនួន ៤០.០០០.០០០ រៀល។
- ទឹកប្រាក់បញ្ញើត្រូវកម្រិតត្រឹមចំនួនអតិបរមា ៤.០០០.០០០.០០០ រៀល សម្រាប់អ្នកចូលរួមម្នាក់ៗ និងសម្រាប់មួយគណនីបញ្ញើមានកាលកំណត់។
- សម្រាប់បញ្ញត្តិ និង លក្ខខណ្ឌផ្សេងៗ សុំចុចទីនេះ