ការបដិសេធ

កំណត់ចំណាំផ្នែកច្បាប់

រាល់ព័ត៌មានទាំងអស់ដែលមាននៅលើគេហទំព័រនេះ មិនមែនសម្រាប់ប្រើប្រាស់ជំនួសការផ្តល់ អនុសាសន៍របស់អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុជំនាញណាម្នាក់ឡើយ ហើយមិនត្រូវបានចាត់ទុកថាជាការផ្តល់ជូន ការបញ្ចុះបញ្ចូល ការណែនាំ ការផ្តល់យោបល់ ឬ ការផ្តល់ដំបូន្មាន ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មណាមួយជាមួយធនាគារព្រីនស៍ ម.ក (តទៅនេះហៅកាត់ថា "ធនាគារ" ) ។ ការផ្តល់ជូននូវផលិតផល និងសេវាកម្ម គឺធ្វើឡើងតាមឆន្ទានុសិទ្ធិរបស់ធនាគារ ដែលត្រូវអនុលោមតាមបញ្ញត្តិ និង លក្ខខណ្ឌទូទៅ និងបញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់ដែលពាក់ព័ន្ធចំពោះផលិតផល និង សេវាកម្ម ដែលបានផ្តល់ឲ្យ ដកចេញ ឬកែប្រែនៅពេលណាមួយដោយគ្មានការជូនដំណឹងជាមុន ។

គេហទំព័រ

ព័ត៌មាន និងការរចនារបស់គេហទំព័រនេះត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាង។

ការបដិសេធ

ធនាគារមិនធ្វើការធានាអះអាង ឬ ការសន្យាទោះបីក្នុងរូបភាពបែបណាក៏ដោយ ដោយជាក់លាក់ ឬ ដោយប្រយោល ទាក់ទងនឹងគេហទំព័រ ឬព័ត៌មានដែលមាននៅលើគេហទំព័រនីមួយៗនេះ ឬ គេហទំព័រដែលភ្ជាប់ទំនាក់ទំនងនេះឡើយ ។ ព័ត៌មានដែលមាននៅលើ    គេហទំព័រនេះគឺសម្រាប់ជាព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនត្រូវប្រើប្រាស់ជាមូលដ្ឋានណាមួយ សម្រាប់ធ្វើការសម្រេចចិត្តផ្នែកអាជីវកម្មនោះទេ ។ ការទទួលបានដំបូន្មាន ឬ ព័ត៌មានតាមរយៈគេហទំព័រនេះមិនត្រូវពឹងផ្អែកដោយគ្មានការពិគ្រោះយោបល់ត្រឹមត្រូវ ឬបញ្ជាក់អំពីប្រភពព័ត៌មានជាក់លាក់ ឬ អ្នកផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុជំនាញនោះទេ ។ សូម លោកអ្នកស្វែងរកការពិគ្រោះពិភាក្សាជាមួយអ្នកជំនាញទាំងនោះ តាមភាពសមស្រប ។

ធនាគារមិនទទួលខុសត្រូវចំពោះការខាតបង់ និង នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬ បាត់បង់ទាំងឡាយណា ដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោល (រួមទាំងការខូចខាតជាយថាហេតុ ឬ ការបាត់បង់ ឬ ខូចខាតជាផលវិបាក) ដែលបណ្តាលមកពីការប្រើប្រាស់ព័ត៌មានលើគេហទំព័រនេះ ទោះបីក្នុងរូបភាពណាក៏ដោយ និងមិនកម្រិតត្រឹម ការកើតមានភាពខ្ចះខាត ការភាន់ច្រលំ ការខ្វះចន្លោះ កំហុស ឬ ភាពមិនត្រឹមត្រូវនៃគេហទំព័រនេះ រួមទាំងព័ត៌មាន សេវាកម្មពាក់ព័ន្ធ ឬ ដោយសារមូលហេតុគេហទំព័រនេះមិនដំណើរការ ឬផ្នែកណាមួយនៃគេហទំព័រមិនដំណើរការ ឬ ព័ត៌មាន ឬ សេវាកម្មពាក់ព័ន្ធ ។

ធនាគារមិនធានាចំពោះរាល់អ៊ីម៉ែល សេវាសារខ្លី (SMS) ឬការជូនដំណឹងជាសារខ្លីណាមួយដែលជូនដំណឹងទៅអតិថិជនក្នុងទម្រង់ជាឯកសារ ឬ តាមរយៈបណ្តាញឌីជីថល ។ល។ នឹងត្រូវបានផ្ញើទៅអតិថិជន ឬ ទទួលបានដោយធនាគារ នោះត្រូវបានធានានូវសិទ្ធិឯកជន និង/ឬសុវត្ថិភាពនៃសារអេឡិចត្រូនិច ដែលបានបញ្ចូនតាមរយៈអ៊ីនធើណិត និង/ឬ សេវាសារខ្លី ឬ ការជូនដំណឹងជាសារខ្លី ឬការជូនដំណឹងតាមបណ្តាញឌីជីថល នៅពេលដែលព្រឹត្តិការណ៍នោះកើតឡើយ ។