បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃប្រតិបត្តិការអាជីវកម្មរបស់អ្នក ជាមួយគណនីមូលប្បទានប័ត្រអាជីវកម្មរបស់ធនាគារ ព្រីនស៍
ផលិតផលមូលប្បទានប័ត្ររបស់យើង បានរចនាឡើងយ៉ាងពិសេស ដើម្បីបំពេញ និងស្របតាមតម្រូវការនៃប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់អ្នក ដែលធានានូវប្រតិបត្តិការមានភាពរលូន និងគ្មានការព្រួយបារម្ភ។ ជឿទុកចិត្តលើធនាគារ ព្រីនស៍ ក្នុងការផ្តល់នូវភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់ដំណើរការអាជីវកម្មរបស់អ្នក ។
- រូបិយប័ណ្ណ៖ ប្រាក់រៀល ឬ ដុល្លារអាមេរិក
- ប្រាក់តម្កល់ដំបូង៖ 2,000,000 រៀល ឬ 500 ដុល្លារអាមេរិក
- ថ្លៃសេវាថែទាំគណនី៖ 5 ដុល្លារអាមេរិក ប្រសិនបើសមតុល្យប្រចាំថ្ងៃមានចំនួនក្រោម 100 ដុល្លារអាមេរិក ឬ មិនគិតថ្លៃសម្រាប់គណនីប្រាក់រៀល
- កម្រៃបិទគណនី (ប្រសិនបើបិទគណនីមុន៣ខែបន្ទាប់ពីកាលបរិច្ឆេទបើក)៖ 10 ដុល្លារអាមេរិក សម្រាប់គណនីដុល្លារអាមេរិក និង មិនគិតថ្លៃសម្រាប់គណនីរៀល
- មិនតម្រូវឱ្យមានសមតុល្យអប្បបរមា
ផ្ទេរប្រាក់ជាកញ្ចប់ ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ SME (សម្រាប់តែគណនីធនាគារព្រីនស៍ប៉ុណ្ណោះ)
- មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
- និវាសនជន និង អនិវាសនជន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
- ឬឯកសារចំនួន 2ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ក្នុងចំណោមឯកសារទាំងពីរ ឯកសារមួយត្រូវតែមានរូបថត
- លិខិតបញ្ជាក់អត្តសញ្ញាណហត្ថលេខីដែលទទួលបានសិទ្ធអនុញ្ញាត និងក្រុមប្រឹក្សាភិបាល
- លក្ខន្តិកៈសាជីវកម្មថ្មីបំផុត
- វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- លិខិតទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម
- ប្រតិវេទន៍ប្រចាំឆ្នាំ
- ច្បាប់ដើមនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន
- ឯកសារតម្រូវផ្សេងៗអាស្រ័យលើប្រភេទស្ថាប័ន