សេវាធនាគារអាជីវកម្ម

KHQR

ជាមួយនឹង PRINCE KHQR ការផ្ញើ និងទទួលការទូទាត់កាន់តែមានភាពងាយស្រួល។ លោកអ្នកអាចទទួលបានប្រាក់ភ្លាមៗ ពីអ្នកប្រើប្រាស់PRINCE Mobile និងអតិថិជនរបស់ធនាគារផ្សេងទៀតដែលគាំទ្រប្រព័ន្ធ KHQR។ គ្រាន់តែបង្ហាញលេខកូដ KHQR របស់អ្នកនៅលើអេក្រង់ទូរស័ព្ទរបស់អ្នក ចែករំលែកជារូបភាពតាមរយៈកម្មវិធីផ្ញើសារ ឬក៏អាចបោះពុម្ពទុក ដើម្បីធ្វើឱ្យការទទួលប្រាក់កាន់តែមានភាពងាយស្រួល។

អត្ថប្រយោជន៍សំខាន់ៗ

feature icon

រហ័ស មិនចាំបាច់បំពេញលេខគណនី

feature icon

ងាយស្រួល ស្កេនកូដ QR ឬបង្ហោះរូបភាព

feature icon

មានសុវត្ថិភាព ទទួលបានប្រាក់យ៉ាងត្រឹមត្រូវ និងសុវត្ថិភាព

តើធ្វើដូចម្តេចដើម្បីទទួលបានប្រាក់ដោយប្រើ PRINCE KHQR?

បង្ហាញ KHQR របស់អ្នក

នៅពេលនៅជិតអ្នកផ្ញើ សូមបើកដំណើរការកម្មវិធី PRINCE Mobile របស់អ្នក ហើយចុចលើប៊ូតុង KHQR របស់អ្នក ដើម្បីបង្ហាញលេខកូដ KHQR របស់អ្នក ដូច្នេះអ្នកផ្ញើអាចស្កេនវាជាមួយកម្មវិធី Mobile Banking របស់ពួកគេ។

ទាញយក KHQR របស់អ្នក

ចុចលើប៊ូតុង KHQR នៅលើកម្មវិធី PRINCE Mobile ហើយទាញយក KHQR របស់អ្នកជារូបភាពដើម្បីចែករំលែកជាមួយអ្នកដទៃ ឬចុច Share KHQR របស់អ្នក។

របៀបផ្ញើប្រាក់ដោយប្រើ KHQR

ស្កេន KHQR របស់អ្នកទទួល

ស្កេនលេខកូដ KHQR របស់អ្នកទទួល ជាមួយកម្មវិធី PRINCE Mobile របស់អ្នក បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ ហើយបញ្ជាក់ជាមួយលេខកូដ PIN 6 ខ្ទង់របស់អ្នក។

ទាញយកKHQR របស់អ្នកទទួលដើម្បីស្កេនមុខងារ

រក្សាទុករូបភាពនៃលេខកូដ KHQR របស់អ្នកទទួល ហើយចូលទៅកាន់មុខងារស្កេន KHQR នៅលើ PRINCE Mobile App បន្ទាប់មកបង្ហោះរូបភាព បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និងបញ្ជាក់ដោយប្រើលេខ PIN 6 ខ្ទង់របស់អ្នក។