ទិញរថយន្តក្នុងក្តីស្រមៃរបស់អ្នកជាមួយអាត្រាការប្រាក់ដ៏ពិសេស
តើអ្នកកំពុងស្រមៃចង់បានឡានថ្មី ប៉ុន្តែខ្វះថវិកាមែនទេ? ឥណទានយានយន្តរបស់ធនាគារ ព្រីនស៍ គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់អ្នក! ឥណទានរបស់យើងផ្តល់ជូននូវ អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌនៃការទូទាត់ដែលមានភាពបត់បែន ដើម្បីធ្វើឱ្យបទពិសោធន៍ទិញរថយន្តរបស់អ្នកទទួលបានភាពងាយស្រួល។ ដំណើរការស្នើឥណទាន របស់យើងមានភាពងាយស្រួល និងសាមញ្ញ ហើយនឹងទទួលបានការអនុម័តយ៉ាងឆាប់រហ័ស។ កុំឱ្យឧបសគ្គផ្នែកហិរញ្ញវត្ថុជាបញ្ហាក្នុងការសម្រេចបាននូវការក្លាយជាម្ចាស់ឡានក្នុងក្តីស្រមៃរបស់អ្នក!
- សម្រាប់រថយន្តថ្មី ប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ឬគ្រួសារ
- សម្រាប់កម្ចីបុគ្គល ឬកម្ចីរួមជាមួយសមាជិកគ្រួសារ
- សម្រាប់ប្រជាជនកម្ពុជាដែលមានអាយុយ៉ាងតិច 18ឆ្នាំ
- សម្រាប់បុគ្គលិកក្រុមហ៊ុន/មន្ត្រីរាជការ៖
- លិខិតបញ្ជាក់ការងារ ឬលិខិតតែងតាំង ឬកិច្ចសន្យាការងារ
- របាយការណ៍បើកប្រាក់បៀវត្ស រយៈពេល 3ខែ ទៅ 6ខែចុងក្រោយ
- សម្រាប់ម្ចាស់អាជីវកម្ម៖
- ឯកសារបញ្ជាក់ពីប្រតិបត្តិការអាជីវកម្មដែលមានស្រាប់រយៈ ពេលយ៉ាងតិច 2 ឆ្នាំ
- អាជ្ញាប័ណ្ណអាជីវកម្មដែលមានសុពលភាព ឬពន្ធប៉ាតង់ ឬឯកសារពាក់ព័ន្ធផ្សេងទៀតពីអាជ្ញាធរមូលដ្ឋាន
- របាយការណ៍ប្រាក់ចំណេញ និងខាតរយៈពេល 2 ឆ្នាំចុងក្រោយ
- របាយការណ៍ធនាគាររយៈពេល 6ខែចុងក្រោយ