សេវាធនាគារបុគ្គល

គណនីសន្សំព្រីនស៍

តើលោកអ្នកចង់មានអារម្មណ៍ល្អ និងសុវត្ថិភាពទេ? មក​ធនាគារ ​ព្រីនស៍ ​ដើម្បី​ស្វែងយល់បន្ថែម

ប្រសិនបើលោកអ្នកមានការព្យាយាម និងមានភាពឈ្លាសវៃក្នុងការប្រើប្រាស់ថវិកា គណនីធនាគារដែលមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត គឺសាកសមបំផុតសម្រាប់លោកអ្នក។ គណនី ព្រីនស៍ ជួយលោកអ្នកឲ្យទទួលបានភាពជោគជ័យ ដោយការបង្កើនប្រាក់របស់លោកអ្នកឲ្យកាន់តែច្រើនឡើង។

ហេតុអ្វីត្រូវមានគណនីសន្សំធនាគារ ព្រីនស៍?

  • ទទួលបានអត្រាការប្រាក់ខ្ពស់
  • ដក-ដាក់ប្រាក់ដោយឥតកំណត់
  • ឥតគិតថ្លៃសេវាថែទាំគណនី
  • ឥតគិតថ្លៃសៀវភៅធនាគារ
  • ឥតគិតថ្លៃសេវាប្រចាំឆ្នាំនៃប័ណ្ណ  ATM (ឆ្នាំទី1)
  • អាចប្រើប្រាស់កម្មវិធី PRINCE Mobile ដោយសេរី

លក្ខណៈពិសេស និងអត្ថប្រយោជន៍

ប្រាក់តម្កល់ដំបូង10ដុល្លារ0រៀល
សមតុល្យក្នុងគណនីអប្បបរមា1ដុល្លារ0រៀល
សេវាថែទាំគណនីឥតគិតថ្លៃ
សៀវភៅធនាគារឥតគិតថ្លៃ
(ការចេញជូនថ្មី និងការចេញជូនសារជាថ្មី ក្នុងករណីប្រើប្រាស់អស់ទំព័រ ឬកំហុសធនាគារ)
(ថ្លៃសេវា 3ដុល្លារ សម្រាប់ការចេញជូនសារជាថ្មី ក្នុងករណីខូចខាត ឬបាត់បង់)
ប័ណ្ណឥណពន្ធ ATM / យូនៀនផេ / ម៉ាស័្ទរកាត / វីសា​ (ថ្លៃសេវាប្រចាំឆ្នាំ)
  • ឥតគិតថ្លៃសម្រាប់ឆ្នាំទី1
  • ប័ណ្ណ ATM / យូនៀនផេ / ម៉ាស័្ទរកាត / វីសា ប្រភេទស្តង់ដា និងក្លាសសិក (ថ្លៃសេវា 5ដុល្លារ/​ឆ្នាំ)
  • ប័ណ្ណម៉ាស័្ទរកាត / វីសា ប្រភេទផ្លាទីនឹម (ថ្លៃសេវា 88ដុល្លារ/​ឆ្នាំ)
ប័ណ្ណឥណទាន ATM / យូនៀនផេ / ម៉ាស័្ទរកាត / វីសា (ថ្លៃសេវាប្រចាំឆ្នាំ)
  • ប័ណ្ណយូនៀនផេ / ម៉ាស័្ទរកាត / វីសា ប្រភេទស្តង់ដា និងក្លាសសិក (ថ្លៃសេវា 10ដុល្លារ/ឆ្នាំ)
  • ប័ណ្ណម៉ាស័្ទរកាត / វីសា ប្រភេទផ្លាទីនឹម (ថ្លៃសេវា 150ដុល្លារ/​ឆ្នាំ)
  • ប័ណ្ណយូនៀនផេ ប្រភេទដាយមិន (ថ្លៃសេវា 300ដុល្លារ/​ឆ្នាំ)
ការណែនាំអំពីរបៀបទូទាត់ឥតគិតថ្លៃ
របាយការណ៍ហិរញ្ញវត្ថុ / របាយការណ៍ហិរញ្ញវត្ថុរួមឥតគិតថ្លៃ
(តាមរយៈកម្មវិធី PRINCE Mobile)
លិខិតបញ្ជាក់ពីធនាគារ2ដុល្លារ ក្នុងមួយសំណើ
(សេចក្តីចម្លងអតិបរិមា 2ច្បាប់/ថ្ងៃ)
ថ្លៃសេវាបិទគណនីមុនកាលកំណត់5ដុល្លារ និង មិនគិតថ្លៃសម្រាប់គណនីប្រាក់រៀល
(ប្រសិនបើបិទគណនីមុន3ខែ គិតចាប់ពីថ្ងៃបើកគណនី)
គណនីមិនមានសកម្មភាព (ថ្លៃសេវាប្រចាំខែ)1ដុល្លារ ឬ 4,000រៀល
សេវាធនាគារចល័ត ព្រីនស៍ឥតគិតថ្លៃ
ការចូលប្រើប្រាស់ប្រាក់បញ្ញើ
  • សាខាធនាគារ ព្រីនស៍
    (ម៉ោងធ្វើការ៖ 8:00ព្រីកដល់4:00រសៀល ច័ន្ទដល់សុក្រ)
  • ទូរម៉ាស៊ីនដាក់ប្រាក់ (24/7)
  • សេវាធនាគារចល័ត ព្រីនស៍
  • ប័ណ្ណATM / យូនៀនផេ / ម៉ាស័្ទរកាត / វីសា
ប្រតិបត្តិការតាមបញ្ជរ
  • សាខាធនាគារ ព្រីនស៍
    (ម៉ោងធ្វើការ៖ 8:00ព្រីកដល់4:00រសៀល ច័ន្ទដល់សុក្រ)
  • មូលប្បទានប័ត្រ (មូលប្បទានប័ត្រដាក់ប្រាក់បញ្ញើក្នុងស្រុក មូលប្បទានប័ត្រដកប្រាក់ព្រីនស៍) 
  • ផ្ទេរប្រាក់ទៅបណ្តាធនាគារក្នុងស្រុកតាមរយៈ៖
    • Fast 
    • Retail Pay
    • ប្រព័ន្ធបាគង
    • ប្រព័ន្ធផាត់ទាត់ជាតិ
  • ផ្ទេរប្រាក់ទៅក្រៅស្រុកតាមរយៈ៖ 
    • RIA
    • SWIFT
    • MoneyGram
  • ដាក់ប្រាក់បញ្ញើទៅក្នុងគណនី
  • ដកប្រាក់ពីក្នុងគណនី
  • ស្នើប័ណ្ណATM / យូនៀនផេ / ម៉ាស័្ទរកាត / វីសា
ប្រតិបត្តិការតាមកម្មវិធី PRINCE Mobileសូមចុចទីនេះសម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី PRINCE Mobile

អត្រាការប្រាក់ប្រចាំឆ្នាំ

 អត្រាការប្រាក់គោលអត្រាការប្រាក់ពិសេស
អត្រាការប្រាក់ក្នុងមួយឆ្នាំ(ប្រាក់ដុល្លារ)1.00%1.50%
អត្រាការប្រាក់ក្នុងមួយឆ្នាំ(ប្រាក់រៀល)1.25%1.75%

*អត្រាការប្រាក់ពិសេស៖ បើសិនសមតុល្យចុងគ្រាក្នុងមួយថ្ងៃនេះមានយ៉ាងតិច 50 ដុល្លារអាមេរិកច្រើនជាងថ្ងៃម្សិលមិញ

សម្គាល់

  • ពន្ធកាត់ទុកលើការប្រាក់ 4%សម្រាប់និវាសជន និង 14%សម្រាប់អនិវាសជន
  • អត្រាការប្រាក់អាចមានការកែប្រែពីរយៈពេលមួយទៅរយៈពេលមួយ  ដោយមិនចាំបាច់មានការជូនដំណឹងជាមុន

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • ប្រជាជនក្នុងស្រុក
    • អាយុយ៉ាងតិច 18ឆ្នាំឡើងទៅ
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន 
    • ឬឯកសារចំនួន 2ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ  សៀវភៅស្នាក់នៅ សំបុត្រកំណើត លិខិតសម្គាល់ព្រះសង្ឃ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ (ក្នុងចំណោមនោះ ឯកសារមួយត្រូវតែមានរូបថត)។
  • ជនបរទេស (ក្នុងស្រុក ឬក្រៅស្រុក)
    • អាយុយ៉ាងតិច 18ឆ្នាំឡើងទៅ
    • លិខិតឆ្លងដែនជនបរទេសដែលមានសុពលភាព និង
    • ជម្រើសទី1៖ សេចក្តីចម្លងទិដ្ឋាការទោល ឬច្រើន ដែលបង្ហាញពីវត្តមាននៅកម្ពុជាលើសពី 182ថ្ងៃ ឬ
    • ជម្រើសទី2៖ លិខិតបញ្ជាក់ការងារយ៉ាងហោចណាស់  12ខែ (ឧ. ប័ណ្ណការងារ កិច្ចសន្យាការងារ វិញ្ញាបនបត្រការងារ ប័ណ្ណសម្គាល់និយោជិតដែលមានរូបថតនិងហត្ថលេខា អាជ្ញាប័ណ្ណ/វិញ្ញាបនបត្រអាជីវកម្ម ប្រសិនបើប្រកបរបរដោយខ្លួនឯង)
    • ជម្រើសទី3៖ លិខិតបញ្ជាក់លំនៅឋាន (ឧ. កិច្ចសន្យាជួល/ភតិកៈ វិញ្ញាបនបត្រអាសយដ្ឋានស្នាក់នៅ ភតិសន្យា/វិក័យប័ត្រសណ្ឋាគារ) ដែលកិច្ចសន្យាមានរយៈពេលយ៉ាងហោចណាស់ 12ខែ ។

សំណួរចម្លើយ

ជាមួយគណ​នីសន្សំព្រីនស៍ លោកអ្នកនិងមានទំនុកចិត្តថា ផែនការសន្សំរយៈពេលវែងរបស់លោកអ្នកមានសុវត្ថិភាពនិងភាពងាយស្រួល។ លោក​អ្នក​នឹង​រីករាយ​ជាមួយ​អត្រា​ការ​ប្រាក់​ ហើយ​អាច​ដាក់ ​ឬដក​សាច់​ប្រាក់​របស់អ្នក​បាន​គ្រប់​ពេលវេលា។​​ គណនីសន្សំព្រីនស៍​ ​ជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ចាប់ផ្ដើម​សន្សំ​ប្រាក់​។

អត្ថប្រយោជន៍របស់គណនីសន្សំព្រីនស៍មានដូចជា៖

  • ទទួលបានការ​ប្រើប្រាស់ PRINCE Mobile App ដោយឥតគិតថ្លៃ
  • ទទួលបានសៀវភៅធនាគារដោយឥតគិតថ្លៃ
  • ផ្ដល់ជូនសេវាថែទាំគណនីដោយឥតគិតថ្លៃ
  • ទទួលបានអត្រាការប្រាក់ខ្ពស់់រហូតដល់​ ១.៥​%​សម្រាប់ប្រាក់ដុល្លារ  និង ១.៧៥% សម្រាប់ប្រាក់រៀល​​ក្នុងមួយឆ្នាំ 

អតិថិជនអាចអញ្ជើញមកកាន់សាខាធនាគារព្រីនស៍ដែលនៅជិតលោកអ្នក ដើម្បីបើកគណនី ឬទាក់ទងមកកាន់ទូរស័ព្ទ តាមរយះលេខ ១៨០០-២០-៨៨៨៨ (ឥតគិតថ្លៃ) សម្រាប់ព័ត៌មានបន្ថែម។

សម្រាប់ការបើកគណនីតាមសាខាអតិថិជនត្រូវតម្រូវឲ្យមាន៖ 

  • ប្រជាជនក្នុងស្រុក
    • អាយុយ៉ាងតិច 18ឆ្នាំឡើងទៅ
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
    • ឬឯកសារចំនួន 2ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ  សៀវភៅស្នាក់នៅ សំបុត្រកំណើត លិខិតសម្គាល់ព្រះសង្ឃ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ (ក្នុងចំណោមនោះ ឯកសារមួយត្រូវតែមានរូបថត)។
  • ជនបរទេស (ក្នុងស្រុក ឬក្រៅស្រុក)
    • អាយុយ៉ាងតិច 18ឆ្នាំឡើងទៅ
    • លិខិតឆ្លងដែនជនបរទេសដែលមានសុពលភាព និង
    • ជម្រើសទី1៖ សេចក្តីចម្លងទិដ្ឋាការទោល ឬច្រើន ដែលបង្ហាញពីវត្តមាននៅកម្ពុជាលើសពី 182 ថ្ងៃ ឬ
    • ជម្រើសទី2៖ លិខិតបញ្ជាក់ការងារយ៉ាងហោចណាស់  12 ខែ (ឧ. ប័ណ្ណការងារ កិច្ចសន្យាការងារ វិញ្ញាបនបត្រការងារ ប័ណ្ណសម្គាល់និយោជិតដែលមានរូបថតនិងហត្ថលេខា អាជ្ញាប័ណ្ណ/វិញ្ញាបនបត្រអាជីវកម្ម ប្រសិនបើប្រកបរបរដោយខ្លួនឯង)
    • ជម្រើសទី3៖ លិខិតបញ្ជាក់កន្លែងស្នាក់នៅ (ឧ. កិច្ចសន្យាជួល/ភតិកៈ វិញ្ញាបនបត្រអាសយដ្ឋានស្នាក់នៅ ភតិសន្យា/វិក្កយប័ត្រសណ្ឋាគារ) ដែលកិច្ចសន្យាមានរយៈពេលយ៉ាងហោចណាស់ 12 ខែ ។

គណនីសន្សំព្រីនស៍តម្រូវអោយមានសមតុល្យអប្បរមា​យ៉ាងតិច ១ ដុល្លារអាមេរិកកសម្រាប់ គណនីរូបិយប័ណ្ណ ដុល្លារ និង 0 រៀល សម្រាប់គណនីរូបិយប័ណ្ណរៀល។

 

អត្រាការប្រាក់គណនីសន្សំព្រីនស៍​៖ ផ្តល់ជូនពីររូបិយប័ណ្ណ (ប្រាក់រៀល ឬដុល្លារអាមេរិក)

  • អត្រាការប្រាក់​រៀល : ១.០០% (ក្នុងមួយឆ្នាំ)
  • អត្រាការប្រាក់​ដុល្លាអាមេរិក :១.២៥%​ (ក្នុងមួយឆ្នាំ)

ធនាគារព្រីនស៍នឹងមានផ្តល់អត្ថប្រយោជន៍បន្ថែមជូនអតិថិជនដូចជា៖

  • អត្រាការប្រាក់ពិសេស ០.៥% (ក្នុងមួយឆ្នាំ)៖ បើសិនសមតុល្យចុងគ្រាក្នុងថ្ងៃនោះមានយ៉ាងតិច ៥០ ដុល្លារអាមេរិក ឬ ២០០ ០០០​ រៀល ច្រើនជាងថ្ងៃម្សិលមិញ

ជាមួយគណនីសន្សំ ព្រីនស៍​​ អតិថិជន អាចដាក់ប្រាក់បន្ថែមដោយគ្មានដែនកំណត់ និងគ្រប់ពេលវេលា។

 

សម្រាប់គណនីសន្សំព្រីនស៍អតិថិជន អាចធ្វើការដកប្រាក់បានគ្រប់ពេលវេលា ។

អតិថិជនអាចអញ្ជើញមកកាន់សាខាធនាគារព្រីនស៍ដែលនៅជិតបំផុត ដើម្បីបិទគណនីរបស់លោកអ្នក ។ ប្រសិនបើគណនីរបស់លោកអ្នកបានបើកលើសពី​ 3ខែ នឹងមិនមានការផាកពិន័យ ចំពោះការបិទគណនីទេ។ ប្រសិនបើគណនីមានអាយុតិចជាង 3 ខែ ថ្លៃសេវា 5 USD នឹងត្រូវគិតថ្លៃក្នុងការផាកពិន័យ សម្រាប់តែគណនី ដុល្លារប៉ុណ្ណោះ ។ សម្រាប់គណនីប្រាក់រៀល មិនមានការផាកពិន័យអ្វីឡើយ។