ដាក់ប្រាក់លើសពីតម្រូវការរបស់លោកអ្នកឲ្យមានប្រតិបត្តិការ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងបន្តកើនឡើងជាលំដាប់
លោកអ្នកអាចបើកគណនីមានកាលកំណត់ ជាលក្ខណៈបុគ្គល ដោយគណនីរបស់យើងផ្តល់ជូនអត្រាការប្រាក់អតិបរមាជូនដល់់លោកអ្នក។ រយៈពេលបញ្ញើកាន់តែយូរ ការផ្តល់ជូនកាន់តែច្រើន ។ លើសពីនេះ ការដកប្រាក់មុនកាលកំណត់មានភាពបត់បែនខ្ពស់ ដែលសម្របតាមតម្រូវការរបស់លោកអ្នក។
- គណនីសន្សំមានពីរប្រភេទ ដុល្លារអាមេរិក ឬប្រាក់រៀល
- អតិថិជនអាចផ្លាស់ប្តូររវាងគណនីរបស់ធនាគារព្រីនស៍
- ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ និងបូកបន្ថែម 0.25%ក្នុងមួយឆ្នាំ ប្រសិនបើគណនីសន្សំជាប្រភេទប្រាក់រៀល
- ការដកប្រាក់ដែលអាចទទួលបានអត្រាការប្រាក់ពេញ នឹងត្រូវផ្តល់ជូននៅពេលដល់កាលកំណត់
- មានភាពបត់បែនក្នុងការបន្ថែមប្រាក់បញ្ញើ ដើម្បីទទួលបានការប្រាក់កាន់តែច្រើន
- ទទួលបានការប្រាក់ពេលដល់កាលកំណត់
- ប្រាក់បញ្ញើបើកគណនីដំបូង 1000 ដុល្លារ ឬ 4,000,000 រៀល
1.1 ទទួលការប្រាក់ប្រចាំខែ:
រយៈពេលបញ្ញើ | អត្រាការប្រាក់ប្រចាំឆ្នាំ | |
---|---|---|
ប្រាក់ដុល្លារអាមេរិក | ប្រាក់រៀល | |
1 ខែ | មិនមាន | មិនមាន |
3 ខែ | 2.50% | 2.75% |
6 ខែ | 3.00% | 3.25% |
9 ខែ | 3.75% | 4.00% |
1 ឆ្នាំ | 4.50% | 5.00% |
2 ឆ្នាំ | សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មាន អំពីអត្រាការប្រាក់។ | |
3 ឆ្នាំ | ||
4 ឆ្នាំ | ||
5 ឆ្នាំ |
1.2 ទទួលការប្រាក់នៅចុងគ្រា:
រយៈពេលបញ្ញើ | អត្រាការប្រាក់ប្រចាំឆ្នាំ | |
---|---|---|
ប្រាក់ដុល្លារអាមេរិក | ប្រាក់រៀល | |
1 ខែ | 2.00% | 2.25% |
3 ខែ | 2.75% | 3.00% |
6 ខែ | 3.25% | 3.50% |
9 ខែ | 4.00% | 4.25% |
1 ឆ្នាំ | 4.75% | 5.25% |
2 ឆ្នាំ | សូមអញ្ជើញមកកាន់សាខា ដែលនៅជិតលោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានអំពីអត្រាការប្រាក់។ | |
3 ឆ្នាំ | ||
4 ឆ្នាំ | ||
5 ឆ្នាំ |
1.3 ទទួលបានការប្រាក់ភ្លាមៗ៖
រយៈពេលបញ្ញើ | អត្រាការប្រាក់ប្រចាំឆ្នាំ | |
---|---|---|
ប្រាក់ដុល្លារអាមេរិក | ប្រាក់រៀល | |
1 ខែ | 1.75% | 2.00% |
3 ខែ | 2.50% | 2.75% |
6 ខែ | 3.00% | 3.50% |
9 ខែ | 3.75% | 4.00% |
1 ឆ្នាំ | 4.50% | 5.00% |
2 ឆ្នាំ | សូមអញ្ជើញមកកាន់សាខា ដែលនៅជិតលោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានអំពីអត្រាការប្រាក់។ | |
3 ឆ្នាំ | ||
4 ឆ្នាំ | ||
5 ឆ្នាំ |
សម្រាប់គណនីដែលទទួលបានការប្រាក់ភ្លាមៗ មិនអាចធ្វើការដាក់ប្រាក់បន្ថែមបានទេ។ សម្រាប់ការបិទគណនីមុនកាលកំណត់ នឹងមានការផាកពិន័យ ហើយនឹងត្រូវកាត់ចេញពីប្រាក់ដើមមុនពេលទូទាត់ជូនអតិថិជន។
សម្គាល់
- ពន្ធកាត់ទុកលើការប្រាក់ដែលទទួលបានគឺ 6% សម្រាប់និវាសនជននិង 14% សម្រាប់អនិវាសនជន។
- ការប្រាក់ទទួលបានប្រចាំខែ ឬកាលកំណត់៖
- អនុញ្ញាតឱ្យដាក់ប្រាក់បន្ថែមកំឡុងពេលកំណត់។
- ប្រសិនបើការដកប្រាក់មុនកំណត់ត្រូវបានធ្វើឡើងមុនពាក់កណ្តាលនៃពេលកំណត់ អត្រាការប្រាក់នឹងផ្អែកលើអត្រាការប្រាក់សន្សំ ឬគណនីចរន្ត ណាមួយដែលទាបជាង។
- ប្រសិនបើការដកប្រាក់មុនកំណត់ត្រូវបានធ្វើឡើងបន្ទាប់ពីពាក់កណ្តាលនៃពេលកំណត់ បានកន្លងផុតទៅ ការប្រាក់នឹងស្មើនឹងពាក់កណ្តាលនៃការប្រាក់ដែលបានព្រមព្រៀងដំបូង។
- ទទួលបានការប្រាក់ជាមុន៖
- មិនអនុញ្ញាតឱ្យដាក់ប្រាក់បន្ថែមកំឡុងពេលកំណត់។
- ប្រសិនបើការដកប្រាក់មុនកំណត់ អត្រាការប្រាក់នឹងផ្អែកលើការសន្សំ ឬអត្រាគណនីចរន្ត ណាមួយដែលទាបជាង។
- អត្រាការប្រាក់អាចផ្លាស់ប្តូរពីពេលមួយទៅពេលមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
- p.a. តំណាងឱ្យក្នុងមួយឆ្នាំ។
សូមចុចទីនេះ ដើម្បីអានបញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់សម្រាប់គណនីបញ្ញើមានកាលកំណត់។