សេវាធនាគារបុគ្គល

ឥណទាន​គេហដ្ឋាន

ឥណទានយូរ ជាមួយអត្រាការប្រាក់ល្អ

ឥណទានគេហដ្ឋានរបស់ធនាគារ ព្រីនស៍  ជួយលោកអ្នកសម្រេចបំណងទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។ ធនាគារ ព្រីនស៍ ផ្តល់ទំនុកចិត្តរយៈពេលវែងក្នុងការបង់ត្រលប់ប្រចាំខែបានរហូតដល់២៥ឆ្នាំ។ អនាគត និងភាពជាម្ចាស់គេហដ្ឋានក្នុងក្តីស្រមៃកំពុងរង់ចាំលោកអ្នក។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ទំហំឥណទានបានរហូតដល់ 80% នៃទ្រព្យធានារបស់លោកអ្នក
  • ឥណទានមានរយៈពេលយូររហូតដល់ 25ឆ្នាំ
  • អត្រាការប្រាក់ប្រកួតប្រជែង និងអាចពិភាក្សាបាន
  • ទទួលប្លង់ទន់ ប្លង់រឹង និងអ្នកធានា
  • គោលបំណងឥណទានមានភាពសម្បូរបែប

គោលបំណងឥណទាន

  • ទិញផ្ទះ ឬខុនដូដែលសង់រួច
  • ទិញផ្ទះដែលកំពុងសាងសង់
  • បុនរិញ្ញប្បទានឥណទានគេហដ្ឋាន ពីស្ថាប័នហិរញ្ញវត្ថុនានា

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • អាយុយ៉ាងតិច 18ឆ្នាំ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន 
  • ឬឯកសារចំនួន2 ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត (ក្នុងចំណោមឯកសារពីរ ឯកសារមួយត្រូវតែមានរូបថត។)
  • លិខិតបញ្ជាក់ការងារ ឬប័ណ្ណប៉ាតង់
  • លិខិតបញ្ជាក់ប្រាក់ខែរយៈពេល 3 ទៅ 6ខែ ចុងក្រោយ ឬលិខិតបញ្ជាក់ប្រាក់ចំណូល
  • កិច្ចសន្យា ទិញ លក់
  • ប្លង់ទន់ ឬប្លង់រឹងជាទ្រព្យធានា
  • មានការណែនាំ ឬយល់ព្រមពីការិយាល័យឥណទានកម្ពុជា

របៀបដាក់ពាក្យ

សូមចូលទៅកាន់សាខាធនាគារព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់បន្ថែម។

ទីតាំងសាខា

ម៉ាស៊ីនគណនាប្រាក់កម្ចី

បើកម៉ាស៊ីនគណនាប្រាក់កម្ចី