PRINCE MobileBiz គឺជាកម្មវិធីដ៏ងាយស្រួលមួយសម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក្នុងការទទួលប្រាក់ និងផ្ទេរប្រាក់ ទៅកាន់ដៃគូសហការផ្សេងៗទៀត។ កម្មវិធីនេះនឹងជួយឱ្យម្ចាស់អាជីវកម្មមានភាពងាយស្រួលក្នុងការដំណើរការអាជីវកម្ម ក៏ដូចជាជៀសវាងនូវការខកខាន អនុម័តណាមួយលើប្រតិបត្តិការទាំងអស់។ ហើយអ្វីដែលសំខាន់ទៀតនោះគឺ អាចជួយសម្រួលដល់ការសម្រេចចិត្តណាមួយដែលកើតឡើងជាចាំបាច់ដល់អាជីវកម្មរបស់លោកអ្នក ។
មុខងារ | ការពិពណ៌នា |
---|---|
Viewer (អ្នកត្រួតពិនិត្យ) | គឺជាមុខងារមូលដ្ឋានសម្រាប់(admin) ដែលអាចជា គណនេយ្យករ បុគ្គលិកផ្នែកហិរញ្ញវត្ថុ ឬបុគ្គលដែលទទួលបានការអនុញ្ញាតណាមួយ ដែលអាចចូល ប្រើប្រាស់ ក្នុងគោលបំណងដើម្បីពិនិត្យមើលប្រតិបត្តិការ ការរាយការណ៍ ការត្រួតពិនិត្យ និងសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធលើផ្នែកត្រួតពិនិត្យនេះតែប៉ុណ្ណោះ។ |
Maker (អ្នកធ្វើប្រតិបត្តិការ) | គឺជាបុគ្គលសំខាន់ក្នុងការធ្វើប្រតិបត្តិការ សម្រាប់អាជីវកម្មទាំងមូល។ អ្នកប្រើប្រាស់ប្រភេទនេះមិនអាចបញ្ចប់ប្រតិបត្តិការតែម្នាក់ឯងដោយគ្មានការផ្ទៀងផ្ទាត់ ឬទទួលបានការអនុម័តណាមួយឡើយ។ |
Verifier (អ្នកផ្ទៀងផ្ទាត់) | គឺជាបុគ្គលពិសេសទី ២ ដែលអាចធានាបានថារាល់ប្រតិបត្តិការតិច ឬច្រើន មានភាពត្រឹមត្រូវ--បុគ្គលនេះ អាចចូលទៅកាន់ដំណើរការនៃការផ្ទៀងផ្ទាត់ ហើយធ្វើការបញ្ជាក់លើប្រតិបត្តិការទាំងនោះ។ អ្នកផ្ទៀងផ្ទាត់ក្នុងដំណាក់កាលនេះអាចជា គណនេយ្យករ/ហិរញ្ញវត្ថុ ។ |
Authorizer (អ្នកអនុម័ត) | គឺជាបុគ្គលចុងក្រោយ ដែលអាចធ្វើការអនុម័តលើរាល់ប្រតិបត្តិការទាំងឡាយណា ដែលអ្នកធ្វើប្រតិបត្តិការ និងអ្នកផ្ទៀងផ្ទាត់បានបញ្ចប់ដំណើរការ/ភារកិច្ចរបស់ពួកគេបានរួចរាល់។អ្នកប្រើប្រាស់ប្រភេទនេះអាចជាក្រុមអ្នកគ្រប់គ្រង។ |
Master (អ្នកគ្រប់គ្រងទាំងមូល) | គឺជាមុខងារពេញលេញមួយរបស់ PRINCE MobileBiz ។ អ្នកប្រើប្រាស់ អាចអនុវត្តមុខងារគ្រប់ប្រភេទដូចជា ធ្វើប្រតិបត្តិការ ផ្ទៀងផ្ទាត់ និងអនុម័ត លើរាល់ប្រតិបត្តិការដោយខ្លួនឯង។ អ្នកប្រើប្រាស់ប្រភេទនេះ អាចជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ឬម្ចាស់អាជីវកម្ម។ |
ទាញយក PRINCE Mobile ឥឡូវនេះ
កម្មវិធី PRINCE MobileBiz មាននៅលើ App Store និង Google Play
ឬ លោកអ្នកអាចទាញយក APK file នៅទីនេះ
លោកអ្នកអាចចូលទៅកាន់គេហទំព័រ Mobilebiz តាមរយៈ Web Portal here