ប្រូម៉ូសិន

ប្រូម៉ូសិនគម្រោងឥណទានទិញផ្ទះដំបូងរបស់អ្នក

ប្រែក្លាយក្តីស្រមៃជាម្ចាស់ផ្ទះរបស់អ្នកឲ្យទៅជាការពិតជាមួយយើង!

ការជ្រើសរើសគម្រោងឥណទានដែលត្រឹមត្រូវសម្រាប់ផ្ទះដំបូងរបស់អ្នក គីជារឿងសំខាន់បំផុត ព្រោះវាអាចជួយសម្រួលដល់បន្ទុកប្រចាំខែរបស់អ្នក ក្នុងរយៈពេលយូរឆ្នាំ។ នៅធនាគារ ព្រីនស៍ យើងផ្តល់ជូនយុទ្ធនាការកម្ចីគេហដ្ឋានថ្មី ដែលស័ក្តិសមបំផុតសម្រាប់អ្នកមានបំណងទិញផ្ទះលើកដំបូង ជាមួយនឹងទំហំឥណទានរហូតដល់ 80% និងក្នុងរយៈពេលវែងរហូតដល់ 30ឆ្នាំ - ធនាគារដំបូង និងតែមួយគត់ ដែលផ្តល់ជូនលក្ខខណ្ឌពិសេសបែបនេះ!

យុទ្ធនាការកម្ចីគេហដ្ឋានថ្មី

លក្ខណៈពិសេស​

Loan Details

រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី24 មករា 2025 ដល់ ថ្ងៃទី30 មិថុនា 2025
អត្រាការប្រាក់ ចាប់ពី 8%ក្នុងមួយឆ្នាំ
រយៈពេលឥណទានរហូតដល់ 30ឆ្នាំ
ទំហំឥណទានរហូតដល់80%
លទ្ធភាពសងត្រឡប់≥ 1.5x
ទ្រព្យធានាប្លង់រឹងនៃផ្ទះដែលបានទិញ
ផ្តល់ជូនប័ណ្ណឥណទានដោយស្វ័យប្រវត្តិ
  • 5% នៃទំហំឥណទានដែលបានអនុម័ត (រហូតដល់ $5,000)
  • លើកលែងថ្លៃសេវាប្រចាំឆ្នាំសម្រាប់ 2ឆ្នាំដំបូង

ថ្លៃសេវាអនុម័ត0.5% នៃទំហំឥណទានដែលបានអនុម័ត
ឯកសារតម្រូវ

សម្រាប់ប្រាក់បៀវត្សរ៍

  • លិខិតបញ្ជាក់ការងារ ឬឯកសារមានតម្លៃស្មើ
  • របាយការណ៍ធនាគារ ឬលិខិតបញ្ជាក់ប្រាក់ខែ 3ខែចុងក្រោយ
  • អតីតភាពការងារ៖ >1ឆ្នាំ ឬ ≥6ខែ​+បទពិសោធន៍ 2ឆ្នាំ
  • រូបថតការងារ

សម្រាប់ប្រាក់ចំណូលអាជីវកម្ម

  • អាជ្ញាប័ណ្ណអាជីវកម្ម ឬឯកសារសមមូលផ្សេងទៀត
  • របាយការណ៍ធនាគារ ឬវិក្កយបត្រលក់ 3ខែចុងក្រោយ
  • បទពិសោធន៍អាជីវកម្ម៖ >1ឆ្នាំ ឬ ≥6ខែ+បទពិសោធន៍ 2ឆ្នាំ
  • រូបថតអាជីរកម្ម

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ធនាគារ ព្រីនស៍ សូមរក្សាសិទ្ធិក្នុងការកែប្រែនូវបញ្ញត្តិ និងលក្ខខណ្ឌផ្សេងៗ។

របៀបស្នើសុំឥណទាន?

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់អ្នកជំនាញឥណទានរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)។