សេវាធនាគារបុគ្គល

ឥណទាន​ផ្ទាល់ខ្លួន

ជីវិតកាន់តែប្រសើរជាមួយឥណទាន​ផ្ទាល់ខ្លួន

ស្នើសុំឥណទានផ្ទាល់ខ្លួន ដើម្បីគោលដៅផ្ទាល់ខ្លួនណាមួយ៖ ជួសជុលផ្ទះ រៀបអាពាហ៍ពិពាហ៍ ទិញយានយន្ត ឬបន្តការសិក្សា។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ទំហំឥណទានបានរហូតដល់ 80% នៃទ្រព្យធានារបស់លោកអ្នក
  • ឥណទានមានរយៈពេលយូរ
  • អត្រាការប្រាក់ប្រកួតប្រជែង និងអាចពិភាក្សាបាន
  • គោលបំណងឥណទានមានភាពសម្បូរបែប

គោលបំណងឥណទាន

  • ទិញយានយន្ត
  • ទិញគ្រឿងសង្ហារឹម
  • តុបតែងគេហដ្ឋាន
  • ដំណើរកម្សាន្ត
  • ការសិក្សា
  • រៀបអាពាហ៍ពិពាហ៍តាមក្តីស្រមៃរបស់លោកអ្នក
  • និងបំណងផ្សេងៗផ្ទាល់ខ្លួន ឬរបស់គ្រួសារ

 

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • អាយុយ៉ាងតិច 18ឆ្នាំ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន 
  • ឬឯកសារចំនួន2 ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត (ក្នុងចំណោមឯកសារពីរ ឯកសារមួយត្រូវតែមានរូបថត។)
  • លិខិតបញ្ជាក់ការងារ ឬប័ណ្ណប៉ាតង់
  • លិខិតបញ្ជាក់ប្រាក់ខែរយៈពេល 3ទៅ 6ខែចុងក្រោយ ឬលិខិតបញ្ជាក់់ប្រាក់ចំណូល
  • កិច្ចសន្យាទិញ លក់ (ប្រសិនបើមាន)
  • ប្លង់ទន់ ប្លង់រឹង ឬយានយន្តជាទ្រព្យធានា
  • មានការណែនាំ ឬយល់ព្រមពីការិយាល័យឥណទានកម្ពុជា

ឥណទាន​ ផ្ទាល់ខ្លួនគ្មានទ្រព្យធានា

លក្ខណៈពិសេស និងអត្ថប្រយោជន៍ 

  • ទំហំឥណទានរហូតដល់ $25,000
  • អត្រាការប្រាក់ 15% ក្នុងមួយឆ្នាំ 
  • រយៈពេលឥណទានរហូតដល់ 5 ឆ្នាំ
  • មិនតម្រូវឱ្យមានអ្នកធានា

លក្ខខណ្ឌ

  • សម្រាប់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ
  • អាយុយ៉ាងតិច 18ឆ្នាំ ឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមិនទាន់ផុតសុពលភាព
  • លិខិតបញ្ជាក់ការងារ ឬលិខិតកិច្ចសន្យាការងារ ឫ ឯកសារសមមូល
  • លិខិតបញ្ជាក់ប្រាក់បៀវត្ស ឬរបាយការណ៍ធនាគារ រយៈពេលយ៉ាងតិច 06ខែ

 

របៀបដាក់ពាក្យ

សូមចូលទៅកាន់សាខាធនាគារព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់បន្ថែម។

ទីតាំងសាខា

ម៉ាស៊ីនគណនាប្រាក់កម្ចី

បើកម៉ាស៊ីនគណនាប្រាក់កម្ចី