សេវាធនាគារបុគ្គល

សេវាផ្ទេរប្រាក់ក្រៅស្រុក RIA

សេវាផ្ទេរប្រាក់Ria នាំយកមកនូវការផ្ទេរប្រាក់អន្តរជាតិដ៏ល្អបំផុត និងកាន់តែប្រសើរសម្រាប់អ្នក។ ជាមួយនឹងសេវាផ្ទេរប្រាក់Ria អ្នកអាចផ្ញើ និងទទួលប្រាក់ជាសកលដោយភាពងាយស្រួល ជាមួយរូបិយប័ណ្ណជាច្រើនជុំវិញពិភពលោក។

សេវាផ្ទេរប្រាក់Ria មានបណ្តាញដ៏រឹងមាំនៅទូទាំងពិភពលោកចំនួន 507,000 ទីតាំងក្នុង 160 ប្រទេស រួមមានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី ឥណ្ឌា អូស្ត្រាលី វៀតណាម និងប្រទេសជាច្រើនទៀត។ សេវាផ្ទេរប្រាក់Riaកំពុងបន្តធ្វើឱ្យពិភពលោកកាន់តែតូចជាងមុនដោយការបង្រួមគម្លាតរវាងគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេតាមរយៈការផ្ទេរប្រាក់លំដាប់ពិភពលោក។

ហេតុអ្វីត្រូវផ្ទេរប្រាក់តាមRia?

  • អាចប្រើប្រាស់បានគ្រប់គ្នា - ប្រតិបត្តិការមានភាពងាយស្រួលនៅតាមសាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស ឬនៅលើ PRINCE Mobile App (តម្រូវឱ្យមានគណនីព្រីនស៍)
  • ងាយស្រួល និងមានសុវត្ថិភាពក្នុងការផ្ញើ និងទទួលប្រាក់ទូទាំងពិភពលោកយ៉ាងឆាប់រហ័ស និងចំណាយតិច
  • មានវត្តមាននៅតាមបណ្តាប្រទេសជាច្រើន - ទីតាំងភ្នាក់ងារ 507,000 ក្នុង160 ប្រទេស 

ចំនួនកំណត់លើប្រតិបត្តិការប្រចាំថ្ងៃ

ប្រភេទប្រតិបត្តិការចំនួនកំណត់ផ្ទេរប្រាក់នៅតាមសាខាចំនួនកំណត់ផ្ទេរប្រាក់តាមរយៈ PRINCE Mobile App
ការផ្ទេរប្រាក់ចូល9,999 ដុល្លារអាមេរិក/មួយប្រតិបត្តិ ក្នុងមួយថ្ងៃ9,999 ដុល្លារអាមេរិក/មួយប្រតិបត្តិ ក្នុងមួយថ្ងៃ
ការផ្ទេរប្រាក់ចេញ10,000 ដុល្លារអាមេរិក/មួយប្រតិបត្តិការ ក្នុងមួយថ្ងៃ10,000 ដុល្លារអាមេរិក/មួយប្រតិបត្តិការ ក្នុងមួយថ្ងៃ

កម្រៃក្នុងការផ្ទេរប្រាក់

ប្រទេសគោលដៅចំនួនទឹកប្រាក់ផ្ទេរចេញកម្រៃសេវាជើងសារ
ចិន ហុងកុង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី អូស្ត្រាលី ម៉ាឡេស៊ី ឥណ្ឌា វៀតណាម ថៃ កូរ៉េ សិង្ហបុរី0.01 -  300.00 ដុល្លារ10.00 ដុល្លារ
300.01-  500.00 ដុល្លារ20.00 ដុល្លារ
500.01 - 1,000.00 ដុល្លារ35.00 ដុល្លារ
1,000.01 - 2,000.00 ដុល្លារ70.00 ដុល្លារ
2,000.01 - 3,000.00 ដុល្លារ105.00 ដុល្លារ
ហ្វីលីពីន បង់ក្លាដែស នេប៉ាល់ ឥណ្ឌូនេស៊ី ស្រីលង្កា មីយ៉ាន់ម៉ា ប៉ាគីស្ថាន0.01 -  500.00 ដុល្លារ8.00 ដុល្លារ
500.01 - 1,000.00 ដុល្លារ17.00 ដុល្លារ
1,000.01 -  1,500.00 ដុល្លារ25.00 ដុល្លារ
1,500.01-  3,000.00 ដុល្លារ30.00 ដុល្លារ
3,000.01 - 5,000.00 ដុល្លារ40.00 ដុល្លារ
5,000.01 - 7,500.00 ដុល្លារ60.00 ដុល្លារ
ប្រទេសផ្សេងទៀត0.01 - 3,000 ដុល្លារ35.00 ដុល្លារ
3,000.01 - 7,500.00 ដុល្លារ50.00 ដុល្លារ

តើត្រូវផ្ទេរប្រាក់ដោយរបៀបណា?

  • ទាញយក App PRINCE Mobile តាមរយៈ App store / Playstore
  • ឬ លោកអ្នកអាចអញ្ជើញមកសាខាធនាគារ ព្រីនស៍ ណាមួយដែលនៅជិតលោកអ្នកបំផុត។