សេវាធនាគារអាជីវកម្ម

គណនីមូលប្បទានប័ត្រអាជីវកម្ម

បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃប្រតិបត្តិការអាជីវកម្មរបស់អ្នក ជាមួយគណនីមូលប្បទានប័ត្រអាជីវកម្មរបស់ធនាគារ ព្រីនស៍

ផលិតផលមូលប្បទានប័ត្ររបស់យើង បានរចនាឡើងយ៉ាងពិសេស ដើម្បីបំពេញ និងស្របតាមតម្រូវការនៃប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់អ្នក ដែលធានានូវប្រតិបត្តិការមានភាពរលូន និងគ្មានការព្រួយបារម្ភ។ ជឿទុកចិត្តលើធនាគារ ព្រីនស៍ ក្នុងការផ្តល់នូវភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់ដំណើរការអាជីវកម្មរបស់អ្នក ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • រូបិយប័ណ្ណ៖ ប្រាក់រៀល ឬ ដុល្លារអាមេរិក
  • ប្រាក់តម្កល់ដំបូង៖ 2,000,000 រៀល ឬ 500 ដុល្លារអាមេរិក
  • ថ្លៃសេវាថែទាំគណនី៖ 5 ដុល្លារអាមេរិក ប្រសិនបើសមតុល្យប្រចាំថ្ងៃមានចំនួនក្រោម 100 ដុល្លារអាមេរិក ឬ មិនគិតថ្លៃសម្រាប់គណនីប្រាក់រៀល
  • កម្រៃបិទគណនី (​ប្រសិនបើបិទគណនីមុន​៣ខែ​បន្ទាប់ពីកាលបរិច្ឆេទបើក)៖ 10​ ដុល្លារអាមេរិក​ សម្រាប់គណនីដុល្លារអាមេរិក និង មិនគិតថ្លៃសម្រាប់គណនីរៀល
  • មិនតម្រូវឱ្យមានសមតុល្យអប្បបរមា
  • ផ្ទេរប្រាក់ជាកញ្ចប់ ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ SME (សម្រាប់តែគណនីធនាគារព្រីនស៍ប៉ុណ្ណោះ)

     

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • និវាសនជន និង អនិវាសនជន
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន 
  • ឬឯកសារចំនួន 2ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ក្នុងចំណោមឯកសារទាំងពីរ ឯកសារមួយត្រូវតែមានរូបថត
  • លិខិតបញ្ជាក់អត្តសញ្ញាណហត្ថលេខីដែលទទួលបានសិទ្ធអនុញ្ញាត និងក្រុមប្រឹក្សាភិបាល
  • លក្ខន្តិកៈសាជីវកម្មថ្មីបំផុត
  • វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • លិខិតទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម
  • ប្រតិវេទន៍ប្រចាំឆ្នាំ 
  • ច្បាប់ដើមនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន
  • ឯកសារតម្រូវផ្សេងៗអាស្រ័យលើប្រភេទស្ថាប័ន