គ្រប់គ្រងប្រាក់អាជីវកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាព ជាមួយនឹងដំណោះស្រាយលំហូរសាច់ប្រាក់ល្អបំផុត
នៅធនាគារ ព្រីនស៍ យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកសម្រាប់ភាពបត់លើការធ្វើប្រតិបត្តិការ។ នេះហើយជាមូលហេតុដែលយើងផ្តល់ជូននូវផលិតផល គណនីអាជីវកម្មផ្លឹស ដែលជាដំណោះស្រាយ ផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងខ្ពស់ និងត្រូវបានគណនាជារៀងរាល់ថ្ងៃ។ នេះធានាបាននូវការផ្តល់ជូនអត្រាការប្រាក់ដែលស្របតាមតម្រូវការ និងស្ថានភាពអាជីវកម្មរបស់អ្នក ដោយអ្នកមិនចាំបាច់ចំណាយពេល និងកម្លាំងច្រើននោះឡើយ។ ដូច្នេះ អ្នកអាចប្រាកដថា អ្នកបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក ជាមួយយធនាគារ ព្រីនស៍។
- រូបិយប័ណ្ណ៖ ប្រាក់រៀល ឬ ដុល្លារ
- ការដាក់ប្រាក់ដំបូងគឺ 20,000,000 រៀល ឬ 5,000 ដុល្លារអាមេរិក
- មិនតម្រូវឱ្យមានសមតុល្យអប្បបរមា
- ថ្លៃសេវាថែទាំគណនី៖ 10 ដុល្លារអាមេរិក ប្រសិនបើសមតុល្យប្រចាំថ្ងៃមានចំនួនក្រោម 1000 ដុល្លារអាមេរិក ឬ មិនគិតថ្លៃសម្រាប់គណនីប្រាក់រៀល
- កម្រៃបិទគណនី (ប្រសិនបើបិទគណនីមុន៣ខែបន្ទាប់ពីកាលបរិច្ឆេទបើក)៖ 20 ដុល្លារអាមេរិក សម្រាប់គណនីដុល្លារអាមេរិក និង មិនគិតថ្លៃសម្រាប់គណនីរៀល
- ផ្ទេរប្រាក់ជាកញ្ចប់ ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ SME (សម្រាប់តែគណនីធនាគារព្រីនស៍ប៉ុណ្ណោះ)
- ចុះឈ្មោះដោយឥតគិតថ្លៃសម្រាប់កម្មវិធីPRINCE MobileBiz
សមតុល្យជាមធ្យមប្រចាំខែ ជាដុល្លារអាមេរិក | អត្រាការប្រាក់ក្នុងមួយឆ្នាំ |
---|---|
>= 5,000 ដល់ 30,000 | 1% |
> 30,000 ដល់100,000 | 1.5% |
> 100,000 | 2% |
សមតុល្យជាមធ្យមប្រចាំខែ ជាប្រាក់រៀល | អត្រាការប្រាក់ក្នុងមួយឆ្នាំ |
---|---|
>= 20,000,000 ដល់ 120,000,000 | 1.25% |
> 120,000,000 ដល់ 400,000,000 | 1.75% |
> 400,000,000 | 2.25% |
សម្គាល់
- ពន្ធកាត់ទុកលើការប្រាក់ 4%សម្រាប់និវាសជន
- អត្រាការប្រាក់អាចមានការកែប្រែពីរយៈពេលមួយទៅរយៈពេលមួយ ដោយមិនចាំបាច់មានការជូនដំណឹងជាមុន
- សម្រាប់និតិបុគ្គលអាជីវកម្ម ឬរូបវន្តបុគ្គលអាជីវកម្ម (និវេសនជន ឬអនិវេសនជន)
- លិខិតបញ្ជាក់អត្តសញ្ញាណហត្ថលេខី និងក្រុមប្រឹក្សាភិបាល
- អត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ប្រធានក្រុមហ៊ុន ឬភាគទុនិក
- វិញ្ញាបនបត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម
- អនុស្សរណៈ និងលក្ខន្តិកៈសាជីវកម្មក្រោយបំផុត
- លិខិតអនុញ្ញាតចេញពីក្រសួងពាណិជ្ជកម្ម
- ប្រតិវេទន៍ប្រចាំឆ្នាំ
- ច្បាប់ដើមនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងភាគទុនិក
- ឯកសារក្រុមហ៊ុនផ្សេងៗ(ប្រសិនបើមាន)