មិនថាលោកអ្នកកំពុងធ្វើអាជីវកម្មក្នុង ឬក្រៅប្រទេសនោះទេ យើងផ្តល់ជូនលោកអ្នកនូវជម្រើសដ៏ល្អបំផុតនៃផលិតផល និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុញអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង។ អ្នកជំនាញដែលមានវិជ្ជាជីវៈរបស់យើងនឹងជួយផ្តល់ការប្រឹក្សាយោបល់ដល់លោកអ្នកលើរាល់បញ្ហាទាំងឡាយណាដែលទាក់ទងទៅនឹងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ក៏ដូចជាការបំពេញតម្រូវការពាណិជ្ជកម្មអន្តរជាតិផងដែរ។ យើងដឹងថា អាជីវកម្មនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ហើយយើងនឹងផ្តល់នូវផលិតផល និងសេវាកម្មដែលសមស្របបំផុតសម្រាប់តម្រូវការអាជីវកម្មរបស់លោកអ្នក។
- លិខិតឥណទាន៖ ធានាលើការទូទាត់ប្រាក់ដល់អ្នកផ្គត់ផ្គង់ សម្របសម្រួលដល់ការរៀបចំទូទាត់ប្រាក់របស់អ្នក
- លិខិតធានាពីធនាគារ / លិខិតឥណទានប្រចាំការ៖ ជាការធានាដល់ការទូទាត់សង ចំពោះអ្នកទទួលផល ប្រសិនបើអ្នកស្នើសុំមិនបានបំពេញកាតព្វកិច្ចសង ទាំងផ្នែកហិរញ្ញវត្ថុ ឬការអនុវត្តកិច្ចសន្យា
- លិខិតធានាលើការដឹកជញ្ជូន៖ ផ្តល់ជូនលិខិតធានាក្នុងនាមជាអ្នកទិញ ដើម្បីធានាទៅក្រុមហ៊ុនដឹកជញ្ជូនចំពោះការខូចខាត បាត់បង់ ឬហានិភ័យដែលកើតឡើងដោយសារការបញ្ចេញទំនិញដោយគ្មានឯកសារដឹកជញ្ជូនត្រឹមត្រូវ
- សេវាប្រមូលឯកសារ៖ ជួយសម្រួលដល់ការប្រមូលឯកសារប្រកបដោយភាពរលូន និងការទូទាត់សម្រាប់ការនាំចូល/នាំចេញរបស់អ្នក
- ប្រាក់កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម៖ កម្ចីសម្រាប់ផ្តល់ជាដើមទុន ដើម្បីគាំទ្រដល់លំហូរសាច់ប្រាក់ ដើម្បីធានានូវសិ្ថរភាពហិរញ្ញវត្ថុរបស់អ្នក
ការផ្តល់ជូនផ្តាច់មុខនូវផលិតផលហិរញ្ញប្បទានពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើង ដើម្បីគាំទ្រសេវាហិរញ្ញវត្ថុជាច្រើន រួមទាំងការលិខិតធានាពីធនាគារ (BG) លិខិតឥណទានប្រចាំការ(SBLC) លិខិតឥណទាន (LC) លិខិតធានាលើការដឹកជញ្ជូន (SG) និងប្រាក់កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម (TFL) ។ ផលិតផលទាំងនេះត្រូវបានរចនាឡើង ដើម្បីផ្តល់ឱ្យអ្នកនូវជំនួយផ្នែកហិរញ្ញវត្ថុដែលអ្នកត្រូវការ សម្រាប់បំពេញតាមតម្រូវការអាជីវកម្មរបស់អ្នក។
- ផ្តល់ជូនរហូតដល់ 100% នៃតម្លៃអចលនទ្រព្យ
- ផ្តល់ជូនរហូតដល់ 120% នៃប្រាក់បញ្ញើតាមលក្ខខណ្ឌដែលបានសន្យា
- អត្រាការប្រាក់គួរឱ្យទាក់ទាញ និង/ឬកម្រៃជើងសារ
- អាចចរចាបានលើថ្លៃអនុម័ត/ថ្លៃបន្ត
- គ្មានកម្រៃសេវាលើចំនួនប្រាក់ដែលមិនបានប្រើប្រាស់
- មាន ឬគ្មានទ្រព្យធានា។
សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនងមកលេខ 1800 20 8888 ឬអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត។
ចុចទីនេះ សម្រាប់លក្ខខណ្ឌលម្អិត។