ជាគណនីដែលលើសពីតម្រូវការធនាគាររបស់លោកអ្នក
យើងបានខិតខំជួយអតិថិជនធនាគារអាទិភាពរបស់យើងអោយកាន់តែងាយស្រួលសម្រេចបាននូវគោលដៅក្នុងជីវិត។ យើងដឹងថា លោកអ្នកបានខិតខំធ្វើការនិងរក្សាទុកនូវមូលធនរបស់អ្នកបានយ៉ាងល្អ ហើយកំពុងស្វែងរកអ្នកជំនាញដែលអាចផ្តល់ប្រឹក្សានិងណែនាំអ្នកអំពីជម្រើសនៃការគ្រប់គ្រងហិរញ្ញវត្ថុមួយដ៏ល្អបំផុត។ អតិថិជនអាចទទួលបាននូវផាសុកភាពជាមួយនឹងបរិយាកាសដែលមាននៅក្នុងបន្ទប់សម្រាកអតិថិជនអាទិភាព ព្រមទាំងការផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ពីប្រធានទំនាក់ទំនងអតិថិជនដោយផ្ទាល់ និងការផ្តល់ជូនពិសេសផ្សេងៗទៀត ដែលផ្តល់ជូនសម្រាប់តែអ្នក ។
ចំណុចពិសេស៖
ក្នុងនាមជាអតិថិជនគណនីអាទិភាព លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពិសេសដូចខាងក្រោម៖
- បណ្តាញនៃសេវាធនាគារជាច្រើនសម្រាប់បំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អ្នក
- អាចចូលប្រើប្រាស់សាលសេវាធនាគារអាទិភាព
- ទទួលបានសេវាកម្មផ្ទាល់ខ្លួនពីប្រធានទំនាក់ទំនងអតិថិជនរបស់អ្នក
- ទទួលបានអត្រាការប្រាក់ និងកម្រៃសេវាធនាគារពិសេស
- អាយុចាប់ពី18ឆ្នាំឡើងទៅ
- អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលមានសុពលភាព
- លិខិតឆ្លងដែន និងទិដ្ឋាការ(VISA) ដែលមានសុពលភាព សម្រាប់ជនបរទេស
- ឬឯកសារចំនួន 2 ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត លិខិតសម្គាល់ព្រះសង្ឃ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត (ក្នុងចំណោមឯកសារទាំងពីរ ឯកសារមួយត្រូវតែមានរូបថត)
- មានជារូបិយប័ណ្ណពីរប្រភេទប្រាក់រៀល និង ដុល្លារ
- ទទួលបានកាដូស្វាគមន៏
- ទទួលបានសិទិ្ធអាទិភាពក្នុងការចូលប្រើប្រាស់សាលសេវាធនាគារអាទិភាព
- ទទួលបានសិទ្ធិប្រើប្រាស់សាលសម្រាក វីអាយភី នៅព្រលានយន្តហោះទូទាំងពិភពលោក
- ទទួលបានការអនុម័តដោយស្វ័យប្រវត្តិលើប័ណ្ណឥណទានគ្មានទ្រព្យធានា
- ផ្តល់ជូនថ្លៃសេវាប្រចាំឆ្នាំរបស់ប័ណ្ណផ្លាទីនីមដោយឥតគិតថ្លៃសម្រាប់ ឆ្នាំទី 1 (សម្រាប់ប័ណ្ណឥណពន្ធឬប័ណ្ណឥណទានចម្បងមួយ)
- ផ្តល់ជូនលេខគណនីពិសេសដោយឥតគិតថ្លៃ
- ផ្តល់ជូនសៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ
- ផ្តល់ជូនសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេសតាមប្រព័ន្ធអេឡិចត្រូ និកក្នុងប្រទេសដោយឥតគិតថ្លៃ
- ផ្តល់ជូនវិសោធនកម្មសេវាផ្ទេរចេញតាមប្រព័ន្ធអេឡិចត្រូ និកទៅក្រៅប្រទេសដោយឥតគិតថ្លៃ
- ផ្តល់ជូនសេវាផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ
- ផលិតផលពិសេស - គណនីទ្វេទ្រព្យ៖ ផ្តល់ជូនអត្រាសន្សំខ្ពស់ និងកញ្ចប់ធានារ៉ាប់រងសុខភាពរហូតដល់ 1.32 លានដុល្លារ។