ព័ត៌មាន
ទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី24 នៅប្រាសាទអង្គរវត្ត
បុគ្គលិកនៃធនាគារ ព្រីនស៍ ប្រមាណជា 120នាក់ មកពីសាខាចំនួន05 ដែលមានដូចជា សាខាខេត្តកំពង់ធំ សាខាខេត្តព្រះវិហារ សាខាខេត្តបន្ទាយមានជ័យ សាខាប៉ោយប៉ែត និងសាខាខេត្តសៀមរាប បានស្ម័គ្រចូលរួមក្នុងទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី24 នៅប្រាសាទអង្គរវត្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា ក៏ដូចជារឹតចំណងសាមគ្គីភាពរវាងបុគ្គលិកនៃធនាគារ ព្រីនស៍ទាំងអស់ផងដែរ ។