ព័ត៌មាន
ធនាគារ ព្រីនស៍ដាក់សម្ពោធ សេវាធនាគារអាទិភាព ជាផ្លូវការនៅសាខាការិយាល័យកណ្តាល
ធនាគារ ព្រីនស៍បានដាក់សម្ពោធ សេវាធនាគារអាទិភាព ព្រមជាមួយនឹងការបង្ហាញបន្ទប់សម្រាករង់ចាំសម្រាប់អតិថិជនអាទិភាពរបស់ខ្លួននៅសាខាការិយាល័យកណ្តាល ដែលមានអាសយដ្ឋាននៅលើបណ្តោយមហាវិថីម៉ៅសេទុង។ សេវាធនាគារអាទិភាពត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍ធនាគារផ្ទាល់ខ្លួន ដើម្បីបំពេញតាមគោលដៅហិរញ្ញវត្ថុនិងស្តង់ដារនៃការរស់នៅរបស់ពួកគេ។ ចាប់ពីខែមិនានេះតទៅ ធនាគារ ព្រីនស៍ នឹងធ្វើការបង្ហាញជូនស្តីអំពីកន្លែងផ្តល់សេវាធនាគារអាទិភាពដោយមានការឆុងតែពិសេស ជូនអតិថិជនដែលប្រកបដោយសក្តានុពល។