ព័ត៌មាន

ធនាគារ ព្រីនស៍ផ្តល់អាហារូបករណ៍ ដល់និស្សិតដែលខ្វះលទ្ធភាព

នៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2020 ធនាគារ ព្រីនស៍ បានចែករំលែកក្តីស្រលាញ់ ដោយផ្តល់ “អាហារូបករណ៍របស់ធនាគារ ព្រីនស៍” ក្នុងកញ្ចប់ពេញសម្រាប់ថ្នាក់បរិញ្ញាប័ត្រ ចំនួន២០កន្លែង ជូនដល់និស្សិតដែលខ្វះលទ្ធភាពសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជាជំនួយអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍខ្ពស់។

គួរឱ្យរំលឹកផងដែរ កម្មវីធីចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នានៃការផ្តល់អាហារូបករណ៍នេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, លោកហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍, ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ធនាគារ ព្រីនស៍មានក្តីសង្ឃឹមថា តាមរយៈការផ្តល់អាហារូបករណ៍នេះ នឹងជួយឱ្យយុវជនខ្មែរទទួលបានការអប់រំល្អ និងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ ដើម្បីជាសសរទ្រង់របស់គ្រួសារ និងប្រទេសជាតិ។