ព័ត៌មាន

ធនាគារ ព្រីនស៍ បានឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ និង ទិដ្ឋាការ (VISA) ក្នុងដំណើរបេសកម្មរបស់និស្សិតខ្មែរផ្នែកវិជ្ជសាស្រ្តចំនួន 02រូប ដើម្បីធ្វើកម្មសិក្សានាមន្ទីរពេទ្យ នៅប្រទេសបារាំង

ធនាគារ ព្រីនស៍ បានឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ និង ទិដ្ឋាការ (VISA) ក្នុងដំណើរបេសកម្មរបស់និស្សិតខ្មែរផ្នែកវិជ្ជសាស្រ្តចំនួន 02រូប ដើម្បីធ្វើកម្មសិក្សានាមន្ទីរពេទ្យ នៅប្រទេសបារាំងក្នុងរយៈពេល 1ខែ (ចន្លោះពីខែកញ្ញា ដល់ខែតុលា ឆ្នាំ2019)។ ក្នុងដំណើរកម្មសិក្សានេះ ក្រៅពីការសិក្សាផ្នែកវិជ្ជសាស្ត្រ និស្សិតទាំង 02រូប នឹងស្នាក់នៅជាមួយគ្រួសារជនជាតិបារាំងដើម្បីសិក្សាអំពីវប្បធម៌ ក៏ដូចជាបង្កើនទំនាក់ទំនងល្អ និងការប្រើប្រាស់ភាសារបស់ពួកគេឱ្យកាន់តែប្រសើរឡើងថែមទៀត។    

ធនាគារ ព្រីនស៍ មានការរំពឹងយ៉ាងមុតមាំថា នៅក្នុងដំណើរកម្មសិក្សារបស់ប្អូនៗនិស្សិតទាំង 02រូប នឹងនាំត្រលប់មកវិញនូវការយល់ដឹង ដើម្បីក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជានាពេលអនាគត យើងសូមជូនពរប្អូនៗទទួលបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងបានជោគជ័យក្នុងបេសកកម្មនេះ។