ព័ត៌មាន
ធនាគារ ព្រីនស៍ បានឧបត្ថម្ភសាល VIP ដល់ការសម្ពោធ រឿងវាលប្រមាញ់
ដើម្បីចូលរួមលើកកម្ពស់វិស័យខ្សែភាពយន្តខ្មែរ ធនាគារ ព្រីនស៍ បានឧបត្ថម្ភសាល VIP ដល់ការសម្ពោធ រឿងវាលប្រមាញ់ នៅថ្ងៃអង្គារ ទី 17 ខែកញ្ញា ឆ្នាំ2019 នាផ្សារទំនើប Aeon ម៉ល 2 សែនសុខស៊ីធី។ ខ្សែភាពយន្តខ្មែរខ្នាតធំនេះគឺជាខ្សែភាពយន្តដែលបានចំណាយដើមទុនច្រើនបំផុតក្នុងការផលិត និងមានសិល្បករ មកពី 3 ប្រទេសចូលរួមសម្តែងផងដែរ។ អ្នកចូលរួមក្នុងកម្មពិធីសម្ពោធនេះ បានទទួលវត្ថុអនុស្សាវរីយដោយឥតគិតថ្លៃ ពីធនាគារ ព្រីនស៍ ព្រមទាំងរីករាយជាមួយនឹងការចាក់បញ្ចាំងខ្សែភាពយន្ត និងមានឱកាសថតរូបជាមួយសិល្បករដែលសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំនេះផងដែរ ។