ព័ត៌មាន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA)

កាលពី​ថ្ងៃទី02 ខែវិចិ្ឆកា ឆ្នាំ2019 កន្លងទៅ ធនាគារ ព្រីនស៍ បានចូលរួមកម្មវិធីពិនិត្យនិងព្យាបាល ជម្ងឺទូទៅ សុខភាពមាត់-ធ្មេញ និងអេកូស្រ្តីមានផ្ទៃពោះ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលចាប់ផ្តើមពិនិត្យពីម៉ោង7  ព្រឹក ដល់ម៉ោង 12ថ្ងៃត្រង់​ និងមានទីតាំងស្ថិតនៅក្នុងវិទ្យាល័យឯកភ្នំ ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។​