ក្រុមប្រឹក្សាភិបាល

លោក ហ្គុយ ឆាយ

អនុប្រធាន ក្រុមប្រឹក្សាភិបាល

បន្ទាប់ពីបានចូលរួមក្នុងវិស័យឯកជនជាច្រើនឆ្នាំ លោកហ្គុយ ឆាយ បានសម្រេចផ្តួចផ្តើមបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន ដោយសហការជាមួយដៃគូពាណិជ្ជកម្មរបស់គាត់ក្នុងអំឡុងដើមឆ្នាំ២០១០ ដែលពេលនោះលោកផ្តោតជាពិសេសលើវិស័យអចលនទ្រព្យ។ ដោយទទួលបាននូវទំនុកចិត្តខ្ពស់ពីដៃគូវិនិយោគ លោកបានពង្រីកការវិនិយោគចូលទៅក្នុងវិស័យមួយចំនួនទៀត ជាពិសេសវិស័យហិរញ្ញវត្ថុ។ លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែនស៍ ភីអិលស៊ី ដើម្បីជាចំណុចចាប់ផ្តើមក្នុងការបង្កើតជាធនាគារ ព្រីនស៍ ម.កបច្ចុប្បន្ន។

លោកជាពាណិជ្ជករដែលមានទស្សនវិស័យវែងឆ្ងាយ យល់ច្បាស់ពីសក្តានុពលសេដ្ឋកិច្ចពាក់ព័ន្ធនឹង អាជីវកម្មគ្រប់ប្រភេទ និងចេះចាប់យកឱកាសដែលហុចឲ្យ។ លើសពីនេះ លោកយល់ច្បាស់ពីបរិយាកាសពាណិជ្ជកម្មក្នុងស្រុក និងសក្តានុពលជំនួញដែលមានក្នុងប្រទេសកម្ពុជាផងដែរ។

លោកហ្គុយ ឆាយ ក៏មានអាជីវកម្មផ្សេងៗជាច្រើនទៀតក្នុងវិស័យផ្សព្វផ្សាយទីផ្សារនិងបោះពុម្ព ផ្គត់ផ្គង់សេវាអ៊ីនធើណេត អចលនទ្រព្យនិងការវិនិយោគ។