ថ្នាក់ដឹកនាំជាន់ខ្ពស់

លោកស្រី សៀ សុខលីន

នាយិកានាយកដ្ឋានប្រតិបត្តិតាម

លោកស្រីជានាយិកានៃនាយកដ្ឋានប្រតិបត្តិតាមនៅធនាគារព្រីនស៍ ។ លោកស្រីមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យធនាគារហើយបានកាន់តួនាទីគ្រប់គ្រងក្នុងផ្នែកមួយចំនួនដូចជា សវនកម្មផ្ទៃក្នុង គណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម។ បន្ថែមពីជំនាញដែលមាន លោកស្រីបានបន្តពង្រីក និងអភិវឌ្ឍប្រព័ន្ធនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។

លោកស្រីសៀ សុខលីនទទួលបានបរិញ្ញាបត្រ (B.A.) គណនេយ្យ និងហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកស្រីកំពុងបន្តការសិក្សាជំនាញ ACCA នៅសាលាពាណិជ្ជកម្ម CamEd ។ លោកស្រីបានទទួលវិញ្ញាបនប័ត្រផ្នែកប្រតិបត្តិតាមច្បាប់ ពី IBF និង ICA វិញ្ញាបនប័ត្រកម្រិតខ្ពស់អន្តរជាតិក្នុងការប្រឆាំងការលាងសម្អាតប្រាក់ ពីចក្រភពអង់គ្លេស ។