ថ្នាក់ដឹកនាំជាន់ខ្ពស់

លោក ហ៊ន់ សុរចនា

អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

លោក ហ៊ន់ សុរចនា ជាសមាជិកស្ថាបនិក អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង អប់រំ និងធនាគារ។ លោកមានទស្សនវិស័យដ៏ល្អចំពោះធនាគារ ព្រីនស៍ ម.ក។ ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើយុទ្ធសាស្ត្រ និងការគ្រប់គ្រង ដើម្បីដឹកនាំធនាគារ ព្រីនស៍  ម.ក។ទៅកាន់អនាគតដ៏ល្អប្រសើរ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតអន្តរជាតិផ្នែកគ្រប់គ្រង (International Master in Management) ពីសាលា Audencia -School of Business ក្នុងទីក្រុង Nantes ប្រទេស បារាំង។