លោក Looi Kok Soon ត្រូវបានតែងតាំងជានាយកប្រតិបត្តិ (CEO) នៃធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2024 តទៅ។
លោកមានបទពិសោធន៍ជាង ៣០ឆ្នាំជាធនាគារិក និងសហគ្រិននៅអាស៊ីអាគ្នេយ៍។ លោកបានកាន់មុខតំណែងផ្សេងៗក្នុងការចែកចាយ និងប្រតិបត្តិការនៅធនាគារOCBC ប្រទេសម៉ាឡេស៊ី ធនាគារ EON ប្រទេសម៉ាឡេស៊ី និងធនាគារ Standard Chartered ក្នុងតំបន់អាស៊ីអាគ្នេយ៍ (SEA) មុនពេលដឹកនាំអាជីវកម្មផ្ទាល់ខ្លួន លើថាមពលកកើតឡើងវិញរបស់គាត់។ ដូចដែលបានដឹងហើយថា លោក Kok Soon បានកសាងអាជីពធនាគាររបស់គាត់ជាមួយធនាគារ OCBC ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងដែលលោកបានចំណាយពេល ១៥ឆ្នាំ ហើយក្រោយមកចូលរួមជាមួយធនាគារ EON Bhd ជាកន្លែងដែលលោកបានផ្លាស់ប្តូរបណ្តាញសាខា ដែលផ្តោតលើការលក់ និងសេវាកម្ម។ នៅធនាគារ Standard Chartered លោកទទួលខុសត្រូវក្នុងការដឹកនាំ និងគ្រប់គ្រងសាខាចំនួន ៥០០ នៅទូទាំងអាស៊ីអាគ្នេយ៍។ បន្ទាប់មកលោកបានបន្តក្លាយជាសហគ្រិនដោយចាប់ផ្តើមក្រុមហ៊ុន Renosun ដើម្បីទាញយកវិស័យថាមពលឥន្ធនៈមិនមែនហ្វូស៊ីលដែលកំពុងរីកចម្រើន។
លោក Kok Soon ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (គណនេយ្យ) ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលីខាងត្បូង។
ថ្នាក់ដឹកនាំជាន់ខ្ពស់