លោកស្រី សុខឡាង បច្ចុប្បន្នគឺជានាយិកានៃនាយកដ្ឋានបំប្លែង និងគ្រប់គ្រងទិន្នន័យ នៅធនាគារ ព្រីនស៍។ លោកស្រី សុខឡាង គឺជាអ្នកសំរបសម្រួលការផ្លាស់ប្តូរអាជីវកម្ម បច្ចេកវិទ្យា និងដំណោះស្រាយ និងដំណើរការឌីជីថល ព្រមទាំងការគិតទុកជាមុននូវការផ្លាស់ប្តូរ និងឧបសគ្គផងដែរ។ លោកស្រីមានតួនាទីត្រួតពិនិត្យមុខងារជាច្រើនដែលទាក់ទងនឹងទិន្នន័យ ដែលរួមមានការគ្រប់គ្រងទិន្នន័យ ការធានាគុណភាពទិន្នន័យ និងការបង្កើតយុទ្ធសាស្រ្តទិន្នន័យ។
លោកស្រី សុខឡាង មានបទពិសោធន៍ជាង១៨ឆ្នាំក្នុងផ្នែកព័ត៌មានវិទ្យាធនាគារ។ សមត្ថភាពសំខាន់របស់លោកស្រី គឺការវិភាគ និងកែលម្អដំណោះស្រាយធនាគារដោយផ្អែកលើនិន្នាការឧស្សាហកម្ម និងវិជ្ជាជីវៈ។ លោកស្រីប្រើប្រាស់សមត្ថភាពដំណោះស្រាយធនាគារយ៉ាងពេញលេញ ដើម្បីគាំទ្រដល់ការកែលម្អដំណើរការអាជីវកម្ម ហើយកែប្រែតម្រូវការអាជីវកម្មទៅជាតម្រូវការមុខងារជាក់លាក់ និងពេញលេញ។
លោកស្រីទទួលបានបរិញ្ញាបត្រប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។