ទំនួលខុសត្រូវសង្គមសាជីវកម្ម

ការឧបត្ថម្ភក្លឹបបាល់ទាត់វិសាខា

ធនាគារ ព្រីនស៍ ភីអិលស៊ី បន្តការប្តេជ្ញាចិត្តឧបត្ថម្ភរបស់ខ្លួនជាមួយក្លឹបបាល់ទាត់វិសាខា ដែលនឹងអនុញ្ញាតឱ្យក្លឹបផ្តោតលើការអភិវឌ្ឍជំនាញកីឡាករ ដើម្បីប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ 2023។ ការឧបត្ថម្ភដែលកំពុងបន្តនេះក៏នឹងអនុញ្ញាតឱ្យវិសាខារៀបចំព្រឹត្តិការណ៍សហគមន៍ដូចជា គ្លីនិកបាល់ទាត់ដែលជួយដល់កីឡាករជំនាន់ក្រោយ។ ជាឧទាហរណ៍ ព្រឹត្តិការណ៍ “ចែករំលែកក្តីស្រឡាញ់តាមរយៈបាល់ទាត់” បានប្រមូលផ្តុំកីឡាករបាល់ទាត់ដែលបានបង្ហាញជំនាញ និងបច្ចេកទេសរបស់ពួកគេជាមួយយុវជនរាប់រយនាក់។ នេះជាឱកាសដ៏ល្អសម្រាប់បុគ្គលិកខេត្តរបស់ធនាគារក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋានដែលធនាគារដំណើរការ។