ទំនួលខុសត្រូវសង្គមសាជីវកម្ម

ការឧបត្ថម្ភ កម្មវិធី គំនិតផ្តួចផ្តើមអាជីវកម្មស្រ្តី

ធនាគារ ព្រីនស៍ ភីអិលស៊ី បានលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យពង្រឹងជំនាញបណ្តាញរបស់ពួកគេដោយចូលរួមក្នុងសិក្ខាសាលាមួយលើប្រធានបទ "បង្កើតស្លាកសញ្ញាផ្ទាល់ខ្លួនរបស់អ្នក" ដែលសហការធ្វើបទបង្ហាញដោយ Women in Business Cambodia និង The Capacity Specialists ។

 

ប្រធានផ្នែកធនាគារលក់រាយរបស់យើង អ្នកស្រី ប៉េង លីយ៉ា ថ្លែងសុន្ទរកថាដែលបង្ហាញពីសារៈសំខាន់នៃការគាំទ្រស្ត្រីក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីក្លាយជាសហគ្រិនជោគជ័យ។ ជុំវិញកាណាប៉េ និងភេសជ្ជៈ អ្នកចូលរួមប្រមាណ 50 នាក់បានរៀនពីរបៀបបង្កើតសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនខ្លីៗដែលប្រើជាការចាប់ផ្តើមការសន្ទនា និងវិធីមួយដើម្បីភ្ជាប់បណ្តាញឱ្យកាន់តែមានប្រសិទ្ធភាព។