ទំនួលខុសត្រូវសង្គមសាជីវកម្ម
ធនាគារ ព្រីនស៍ បានបរិច្ចាគម៉ាសចំនួន ១.១៧០ ប្រអប់ ដល់មន្ទីរពេទ្យគន្ធបុប្ផា

Donation
នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ធនាគារព្រីនស៍ បានបរិច្ចាកម៉ាសចំនួន ១.១៧០ ប្រអប់ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីការរាតត្បាតនៃការឆ្លងមេរោគក្នុងសហគមន៍កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។ ពិធីប្រគល់នេះធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យកុមារ ដោយមានការចូលរួមពីលោក ហ៊ន់ សុរចនា នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ភីអិលស៊ី។ និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ។