ទំនួលខុសត្រូវសង្គមសាជីវកម្ម

ធនាគារ ព្រីនស៍ បើកយុទ្ធនាការមួយដែលមានឈ្មោះថា “ខ្មែរដើម្បីខ្មែរ” ដើម្បីទិញវ៉ាក់សាំង Covid-19

Covid-19 Vaccine

ដើម្បីគាំទ្រអនុសាសន៍របស់រដ្ឋាភិបាលកម្ពុជាក្នុងការរៃអង្គាសថវិកាសម្រាប់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធនាគារព្រីនស៍ បានចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «ខ្មែរដើម្បីខ្មែរ» ដើម្បីរៃអង្គាសថវិកាសម្រាប់ការទិញវ៉ាក់សាំងនេះ។ ដើម្បីធ្វើការបរិច្ចាគ អតិថិជនអាចផ្ទេរប្រាក់របស់ពួកគេទៅកាន់គណនី Cambodian For Cambodia (Vaccine) ដែលមានលេខគណនី 111777888 (សម្រាប់រូបិយប័ណ្ណរៀល) និង 666777888 (ជារូបិយប័ណ្ណអាមេរិក) ហើយការបរិច្ចាគនេះអាចធ្វើឡើងនៅគ្រប់សាខាធនាគារព្រីនស៍ទាំង 31 សាខាទូទាំងប្រទេស ឬ តាមរយៈកម្មវិធី Prince Bank ។