ទំនួលខុសត្រូវសង្គមសាជីវកម្ម

ធនាគារ ព្រីនស៍ ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ

នៅថ្ងៃទី​ ៥ ខែ កុម្ភៈ​ ឆ្នាំ ២០២០

នៅថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2020 ធនាគារព្រីនស៍ បានចែករំលែកក្តីស្រលាញ់របស់ខ្លួនដោយការឧបត្ថម្ភ 20 កញ្ចប់ពេញនៃ "អាហារូបករណ៍របស់ធនាគារព្រីនស៍" សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រ ដើម្បីជួយដល់និស្សិតក្រីក្រដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដើម្បីជួយពួកគេអភិវឌ្ឍខ្លួនទៅជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

លើសពីនេះ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ក៏មានការកោតសរសើរពីសំណាក់ ឯកឧត្តម ឃុត ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ លោក ហុន សុរាចណា នាយកប្រតិបត្តិធនាគារព្រីនស៍ ឯកឧត្តមបណ្ឌិត អ៊ុំ រ៉ុមនី នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមរយៈការផ្តល់អាហារូបករណ៍ទាំងនេះ ធនាគារព្រីនស៍ សង្ឃឹមថា វានឹងជួយយុវជនកម្ពុជា ទទួលបានការអប់រំកាន់តែប្រសើរ និងការអភិវឌ្ឍន៍ខ្លួនឯងដ៏អស្ចារ្យ ដើម្បីជាសសរស្តម្ភដ៏សំខាន់នៃគ្រួសារ និងប្រទេសជាតិ។