ទំនួលខុសត្រូវសង្គមសាជីវកម្ម

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ

[ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានកិត្តិយសដែលបានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ និងលោកហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍។ ក្រោមការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ព្រីនស៏ នឹងចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុដល់TYDA រយៈពេល០៣ឆ្នាំ   ក្នុងចំនួនទឹកប្រាក់៣០០,០០០ ដុល្លារអាមេរិក ក្នុងការដឹកនាំគម្រោងវេជ្ជសាស្រ្ត រួមមានកម្មវិធី និងសកម្មភាពនានាក្នុងវិស័យថែទាំសុខភាព សុខភាពសាធារណៈ និងផ្នែកដែលជាប់ពាក់ព័ន្ធ សម្រាប់ការពិនិត្យ និងព្យាបាលជូនប្រជាជន ដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលខ្វះខាតហិរញ្ញវត្ថុ នៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។