ពានរង្វាន់ និងការទទួលស្គាល់

ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជា 2020

ទទួលបានពី International Banker

ពានរង្វាន់នេះគឺជាការទទួលស្គាល់មួយទៀត អំពីល្បឿននៃការអភិវឌ្ឍន៍របស់ធនាគារ ដែលទាក់ទងទៅនឹងចំនួនអតិថិជន ការបង្កើតធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស រួមទាំងការក្លាយជាធនាគារពាណិជ្ជដំបូងបង្អស់ដែលបានដាក់ដំណើរការប័ណ្ណម៉ាស្ទ័រកាត/វីសា ឥណពន្ធ/ឥណទាន ក្នុងពេលតែមួយបន្ទាប់ពីបានក្លាយជាធនាគារពាណិជ្ជនៅរយៈពេលត្រឹមតែ២ឆ្នាំ។