និយោជកល្អបំផុតនៅប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២
ទទួលបានពី World HRD Congress
ធនាគារ ព្រីនស៍ ទើបតែឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២” ក្រោមប្រភេទ “ពានរង្វាន់សម្រាប់គំរូសិក្សាអេឡិចត្រូនិកល្អបំផុត - អនឡាញ” ពី World HRD Congress។ ពានរង្វាន់នេះជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរហូតមក ដែលធនាគារ ព្រីនស៍ បានវិនិយោគលើការពង្រឹងផ្នែកឌីជីថលសម្រាប់បុគ្គលិក ដែលអាចចូលដំណើរការបាន និងងាយស្រួលក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់ពួកគេ។ ជាមួយនឹងកម្មវិធីសិក្សាអេឡិចត្រូនិកលើកម្មវិធី HR in the Pocket បុគ្គលិករបស់យើងមិនត្រឹមតែរៀនសម្រាប់ការកែលម្អខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចតាមដានស្ថានភាពសុខភាពរបស់ពួកគេតាមរយៈការវាយតម្លៃសុខភាពប្រចាំថ្ងៃ និងការធ្វើតេស្តកូវីដរហ័សប្រចាំសប្តាហ៍ ដើម្បីធានានូវសុខុមាលភាពរបស់ពួកគេ និងការពារពួកគេពីជំងឺឆ្លងដ៏កាចសាហាវនេះ។ នៅធនាគារ ព្រីនស៍ 'យើងប្រឹងប្រែងដើម្បីអ្នក' ដែល "អ្នក"ទីនេះ គឺរួមបញ្ចូលទាំងបុគ្គលិករបស់យើងផងដែរ។