ប្រូម៉ូសិន

កម្មវិធីលើកទឹកចិត្តលើការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល

នៅធនាគារ ព្រីនស៍ យើងទទួលស្គាល់ភាពសំខាន់នៃការបង្កបង្កើន និងសម្រេចបាននូវគោលដៅសន្សំរបស់អ្នក។ យើងបានឆ្លើយតប ជាមួយនឹងគណនីបញ្ញើមានកាលកំណត់ប្រាក់រៀល ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នកកាន់តែលឿន។ លើសពីនេះ ម្ចាស់គណនីសន្សំឆ្លាតណាមួយ ឬគណនីទ្វេទ្រព្យ អាចទទួលបានអត្ថប្រយោជន៍ពីកញ្ចប់អត្រាការប្រាក់ពិសេស រហូតដល់ 5.15% ក្នុងមួយឆ្នាំ ត្រឹមតែរយៈពេល 7 ខែប៉ុណ្ណោះ។

អត្រាការប្រាក់ពិសេសជាមួយនឹងលក្ខផ្សេងៗដូចខាងក្រោម៖

ផលិតផល

រយៈពេល

អត្រាការប្រាក់ផ្តល់ជូន

  

អត្រាការប្រាក់ពិសេស

អត្រាការប្រាក់នៅពេលបើកជាកញ្ចប់ជាមួយគណនីសន្សំឆ្លាតណាមួយ

អត្រាការប្រាក់នៅពេលបើកជាកញ្ចប់ជាមួយគណនីទ្វេទ្រព្យ

បើកគណនីបញ្ញើមានកាលកំណត់ថ្មីជាប្រាក់រៀលតាមរយៈសាខាប្រតិបត្តិការ

    3 ខែ          

3.50 % ក្នុងមួយឆ្នាំ

4.25 % ក្នុងមួយឆ្នាំ

4.40 % ក្នុងមួយឆ្នាំ

4 ខែ

3.75 % ក្នុងមួយឆ្នាំ

4.50 % ក្នុងមួយឆ្នាំ

4.65 % ក្នុងមួយឆ្នាំ

5​ ខែ

4.00 % ក្នុងមួយឆ្នាំ

4.75 % ក្នុងមួយឆ្នាំ

4.90 % ក្នុងមួយឆ្នាំ

6 ខែ 

4.50 % ក្នុងមួយឆ្នាំ

4.85 % ក្នុងមួយឆ្នាំ

5.00 % ក្នុងមួយឆ្នាំ

7 ខែ

4.75 % ក្នុងមួយឆ្នាំ

5.00 % ក្នុងមួយឆ្នាំ

5.15 % ក្នុងមួយឆ្នាំ

បញ្ញត្តិ និង លក្ខខណ្ឌ

  • ការផ្តល់ជូននេះ គឺសម្រាប់តែគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀល ដែលត្រូវបានបើក ក្នុងរយៈពេលនៃកម្មវិធីលើកទឹកចិត្ត ដែលគិតចាប់ពី ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២៤។ រយៈពេលនៃកម្មវិធីលើកទឹកចិត្តនេះ អាចត្រូវបានកែប្រែដោយមានការជូនដំណឹងពីធនាគារ ព្រីនស៍។
  • អតិថិជនជារូបវន្តបុគ្គលត្រូវដាក់ទឹកប្រាក់បញ្ញើអប្បបរមាចំនួន ៤.០០០.០០០ រៀល ហើយអតិថិជនជានីតិបុគ្គល ឬអតិថិជនសេវាធនាគារអាទិភាព ត្រូវ​ដាក់ទឹកប្រាក់បញ្ញើអប្បបរមាចំនួន ៤០.០០០.០០០ រៀល។
  • ទឹកប្រាក់បញ្ញើត្រូវ​កម្រិតត្រឹមចំនួនអតិបរមា ៤.០០០.០០០.០០០ រៀល សម្រាប់អ្នកចូលរួមម្នាក់ៗ និងសម្រាប់មួយគណនីបញ្ញើមានកាលកំណត់។​
  • សម្រាប់បញ្ញត្តិ និង លក្ខខណ្ឌផ្សេងៗ សុំចុចទីនេះ