ព័ត៌មាន

ធនាគារ ព្រីនស៍ ចូលរួមកម្មវិធី SOUSDEI FRANCE 2019

នៅថ្ងៃទី18 ខែធ្នូ  ឆ្នាំ2019 លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ និងលោក  ប៊ិន ដេវិន នាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្ម  ត្រូវបានអញ្ជើញសម្រាប់ការចូលរួមក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ របស់និស្សិតពេទ្យកម្ពុជាដែលទើបបញ្ចប់កម្មសិក្សាមកពីក្រៅប្រទេស ក្នុងគម្រោង "SOUSDEI FRANCE 2019" ដែលរៀបចំដោយស្ថានទូតបារាំង និង forica.org ។ 

ការអញ្ជើញនេះគឺក្នុងនាមធនាគារ ព្រីនស៍ ដែលបានឧបត្ថម្ភនូវថ្លៃសំបុត្រយន្តហោះ និងទិដ្ឋាការ (VISA) ក្នុងដំណើរបេសកកម្មរបស់និស្សិតខ្មែរផ្នែកវេជ្ជសាស្រ្ត ២រូប ក្នុងដំណើរកម្មសិក្សានៅមន្ទីរពេទ្យ Avicenna  ទីក្រុងប៉ារីស នាពេលកន្លងទៅ។ 

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាល ភាពយន្ត វិទ្យាស្ថានបារាំងនៅកម្ពុជា(IFC)។