ព័ត៌មាន

ធនាគារ ព្រីនស៍ ចូលរួមឧបត្ថម្ភធំដល់កម្មវិធី “ សន្និបាត SHE ” ដើម្បីជម្រុញលើកកម្ពស់ក្នុងសង្គម កម្ពុជា

ដើម្បីលើកស្ទួយស្រ្តីឲ្យហ៊ានចេញមុខប្រឡូកក្នុងសង្គម និងទទួលបានជោគជ័យកាន់តែច្រើន ហើយស្របនឹងទស្សនៈវិស័យរបស់ធនាគារ ព្រីនស៍ ដែលចង់ឲ្យអតិថិជនទទួលបានជោគជ័យជានិច្ចនោះ ធនាគារ ព្រីនស៍ បានចូលរួមឧបត្ថម្ភធំដល់កម្មវិធី “ សន្និបាត She ” នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងគាំទ្រទៅលើការវិនិយោគនានាជាមួយនឹងស្រ្តី ព្រោះយើងជឿជាក់ ពួកគាត់មានសមត្ថភាព រឺទេសកោសល្យមិនចាញ់បុរសនោះឡើយ។ 

ធនាគារ ព្រីនស៍ ជឿជាក់ថា កម្មវិធីនេះនឹងជម្រុញឲ្យស្រ្តីជាច្រើន មានទឹកចិត្តក្លាហ៊ាន ហ៊ានបង្ហាញនូវគំនិតឆ្នៃប្រឌិតថ្មីៗកាន់ច្រើនឡើងថែមទៀត ដែលនេះជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ ជួយឲ្យសេដ្ឋកិច្ចក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលមានភាពល្អប្រសើរឡើង ដោយមិនពឹងផ្អែកតែទៅលើបុរសដែលជាមេគ្រួសារដូចពីមុននោះទេ។