ព័ត៌មាន

ធនាគារ ព្រីនស៍ ដាក់សម្ភោជផលិតផលថ្មី គណនីសន្សំឆ្លាត ដែលជាផលិតផលដំបូង រួមបញ្ចូលគ្នានូវការសន្សំ និងការធានារ៉ាប់រងផ្នែកសុខភាព សម្រាប់កម្ពុជា

ថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២៤ រាជធានីភ្នំពេញ៖  ធនាគារ ព្រីនស៍ បានដាក់ដំណើរការជាផ្លូវការនូវផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតគឺ គណនីសន្សំឆ្លាត។ ពិធីសម្ភោជនូវផលិតផលថ្មីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ​ ព្រីនស៍ ដៃគូអាជីវកម្ម និងអតិថិជនជាភ្ញៀវកិត្តិយសរបស់ធនាគារ ព្រីនស៍។

ផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ដែលមានឈ្មោះថា គណនីសន្សំឆ្លាត នឹងជួយប្រជាជនកម្ពុជាក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេតាមរយៈផែនការសន្សំ ខណៈដែលផ្តល់ជូនឱ្យពួកគេនូវការធានារ៉ាប់រង និងការថែទាំសុខភាពដោយឥតគិតថ្លៃ។ ធនាគារយល់ច្បាស់ពីបញ្ហាផ្នែកហិរញ្ញវត្ថុដែលប្រជាជនកម្ពុជាភាគច្រើនកំពុងប្រឈម និងបានបង្កើតគណនីសន្សំប្រកបដោយភាពច្នៃប្រឌិតនេះឡើង ដើម្បីជួយឱ្យពួកគេបង្កើតទម្លាប់សន្សំល្អ និងការធានាលើថ្លៃចំណាយព្យាបាលក្នុងករណីបន្ទាន់ ឬបញ្ហាសុខភាពផ្សេងៗ។ គណនីសន្សំឆ្លាត នេះគឺជាផលិតផលមានលក្ខណៈពិសេសមួយខុសប្លែកពីគណនីសន្សំផ្សេងទៀត ដែលអាចជួយបុគ្គលម្នាក់ៗក្នុងការសន្សំប្រាក់ ទទួលបានការប្រាក់ ព្រមទាំងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃទៀតផង។ ផលិតផលមួយនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលថ្លៃថែទាំសុខភាពកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារសម្ពាធអតិផរណា។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “គណនីសន្សំឆ្លាត គឺជាការផ្តល់ជូនពិសេសពីធនាគារ ព្រីនស៍ ហើយផលិតផលនេះនឹងផ្លាស់ប្តូរនូវរបៀបសន្សំប្រាក់របស់អតិថិជនរបស់យើង។ វាគឺជាគណនីសន្សំដែលបង្កើតឡើងដើម្បីជួយអតិថិជនរបស់យើងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ហើយនឹងមានឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់ពួកគេផងដែរ។ នៅធនាគារ ព្រីនស៍ ភាពជោគជ័យរបស់យើង គឺផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងភាពជោគជ័យរបស់អតិថិជនយើង។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូបនូវផលិតផល និងសេវាកម្មល្អបំផុត ហើយគណនីសន្សំឆ្លាតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនេះ។”

ក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីផលិតផលនេះ លោកស្រី ប៉េង លីយ៉ា នាយិកានាយកដ្ឋានសេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព បានគូសបញ្ជាក់ថា “ប្រជាជនកម្ពុជាភាគច្រើន បានប្រឈមនឹងការលំបាកលើការចំណាយសម្រាប់ថែទាំសុខភាព។ ព្រឹត្ដិការណ៍មួយចំនួនដែលមិនអាចនឹកស្មានដល់បាន ដូចជាគ្រោះថ្នាក់ដោយចៃដន្យ ឬជំងឺ ដែលជាមូលហេតុធ្វើឱ្យពួកគេបរាជ័យក្នុងការសម្រេចបាននូវគោលដៅសន្សំ ដែលពួកគេបានគ្រោងទុក។ ធនាគារ ព្រីនស៍ បានស្វែងយល់ពីបញ្ហាប្រឈមទាំងនេះ ហើយបានណែនាំនូវផែនការសន្សំឆ្លាតមួយនេះ។ ផែនការនេះផ្តល់ជូននូវដំណើរសន្សំប្រាក់ជាក់លាក់ ជាមួយនឹងអត្ថប្រយោជន៍នៃការប្រាក់ខ្ពស់ ព្រមទាំងការធានារ៉ាប់រងផ្នែកសុខភាព ដោយឥតគិតថ្លៃ។ វាផ្តល់នូវការធានាដល់អតិថិជន ទាំងប្រាក់ចំណូល និងការការពារសុខភាព។ ហើយនេះក៏ជាតួនាទីដ៏សំខាន់មួយសម្រាប់ធនាគារ ព្រីនស៍ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីការគ្រប់គ្រងហិរញ្ញវត្ថុនេះដល់ប្រជាជនកម្ពុជា។​”

ទន្ទឹមនឹងកម្មវិធីសម្ភោធជាផ្លូវការនៃគណនីសន្សំឆ្លាត ធនាគារ ព្រីនស៍ ក៏បានចែករំលែកព័ត៌មានពីការឧបត្ថម្ភគាំទ្រដល់អត្តពលិកជាតិកម្ពុជា កញ្ញា បូ សំណាង ដែលបានឈ្នះបេះដូងអ្នកទស្សនាក្រោយការបញ្ចប់វិញ្ញាសា 5,000 ម៉ែត្រផ្នែករត់ប្រណាំងនារី ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍2023។ ​ធនាគារ ព្រីនស៍ បាន និងកំពុងផ្តល់ជំនួយប្រចាំខែដល់ សំណាង​ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ សម្រាប់ការហ្វឹកហាត់ អាហារូបត្ថម្ភ និងការចំណាយលើការរស់នៅ។ ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃគម្រោងទំនួលខុសត្រូវសង្គមរបស់ធនាគារ ព្រីនស៍ ដែលមានឈ្មោះថា “មួយពាន់លានរៀលសម្រាប់មូលនិធិកីឡា” ដែលមានគោលបំណងជួយដល់អត្តពលិកដែលមានទេពកោសល្យ និងការគាំទ្រដល់វិស័យកីឡា។

កីឡាការិនី បូ​​ សំណាង ក៏បានចែករំលែកនូវរឿងរ៉ាវជីវិតពិតរបស់នាង អំពីការលំបាក និងឧបសគ្គដែលគ្រួសារនាងជួបប្រទះ ដោយសារកង្វះផែនការសន្សំច្បាស់លាស់ និងការមិនយកចិត្តទុកដាក់ពីសារៈសំខាន់នៃការធានារ៉ាប់រង។ រឿងរ៉ាវរបស់សំណាង គឺជាមេរៀនដ៏មានតម្លៃមួយសម្រាប់មនុស្សគ្រប់គ្នា ក្នុងការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ និងការការពារពីហេតុការណ៍ដែលអាចកើតមានឡើង ដោយមិនអាចព្យាករទុកជាមុន។

គណនីសន្សំឆ្លាត គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកដែលចង់ទទួលបានការការពារក្នុងពេលមានអាសន្ន។ សម្រាប់លោកអ្នកដែលមានគណនីសន្សំឆ្លាត លោកអ្នកអាចមានសន្តិភាពផ្លូវចិត្ត និងរំសាយការព្រួយបារម្ភ ដោយដឹងថា អ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ហេតុការណ៍ចៃដន្យ។​ បើកគណនីសន្សំឆ្លាត របស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងកញ្ចប់ធានារ៉ាប់រងសុខភាពឥតគិតថ្លៃ! សូមទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទទៅលេខ 1800 20 8888 (ឥតគិតថ្លៃ) ឥឡូវនេះ ដើម្បីប្រឹក្សា និងចុះឈ្មោះបើកគណនីសន្សំឆ្លាត ជាមួយបុគ្គលិកជំនាញរបស់ធនាគារ        ព្រីនស៍។