ធនាគារ ព្រីនស៍ បង្កើនសមត្ថភាពធនាគារឌីជីថលបន្ថែម ដើម្បីគាំទ្រអតិថិជនពីចម្ងាយរួមទាំងអាជីវកម្ម
រយៈពេល ២ ឆ្នាំកន្លងមកនេះ ជំងឺរាតត្បាតកូវីដ ១៩ ពិតជាបានជំរុញឱ្យការប្រើប្រាស់ឌីជីថលមានច្រើន នៅទូទាំងប្រទេស សម្រាប់ប្រជាជនទាំងអស់នៅកម្ពុជា ជាពិសេសអ្នកដែលកើតក្នុងសម័យឌីជីថល យុវជនដែលប្រើប្រាស់ស្មាតហ្វូន នៅគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនេះ ប្រជាជនបានចាប់ផ្តើមជៀសវាងការចេញទៅក្រៅផ្ទះ ហើយចាប់ផ្តើមពឹងផ្អែកលើវេទិកាឌីជីថល សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការទិញទំនិញតាមអនឡាញ ការប្រើសេវាកម្មដឹកជញ្ជូន ការបំពេញការងារពីផ្ទះ និងការគ្រប់គ្រងហិរញ្ញវត្ថុពីចម្ងាយជាដើម។
ក្នុងនាមជាធនាគារឌីជីថលដែល មានការរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេស ធនាគារ ព្រីនស៍ មានសមត្ថភាពខ្ពស់ក្នុងការផ្តល់ជូននូវបណ្តាញធនាគារឌីជីថលជាច្រើន ដូចជាធនាគារចល័ត ការទូទាត់តាមប្រព័ន្ធឌីជីថល ម៉ាស៊ីន ATM/CDM ដើម្បីផ្តល់នូវសេវាកម្មដែលមានគុណភាពល្អបំផុតដល់អតិថិជន នៅក្នុងប្រព័ន្ធដែលមានភាពងាយស្រួល និងមានសុវត្ថិភាព។
ក្នុងអំឡុងពេលនៃជំងឺរាតត្បាតបច្ចុប្បន្ន វាពិតជាពិបាកណាស់សម្រាប់មនុស្សជាច្រើន ដែលមិនមានកម្មវិធីធនាគារឌីជីថលនៅលើទូរស័ព្ទដៃរបស់ពួកគេ។ ពួកគេត្រូវប្រើប្រាស់សាច់ប្រាក់ ដោយផ្ទាល់សម្រាប់ការចំណាយប្រចាំថ្ងៃ ហើយវាជាហានិភ័យមួយនៃការឆ្លងមេរោគ តាមរយៈការប្រើប្រាស់សាច់ប្រាក់ផ្ទាល់។ ការទូទាត់ដោយមិនប្រើសាច់ប្រាក់នឹងកាន់តែងាយស្រួលនៅពេលដែលអ្នកមានកម្មវិធី PRINCE Mobile®។
វាអាចជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជន ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការផ្ទេរប្រាក់ដោយសុវត្ថិភាព និងរលូន។ អតិថិជនអាចចូលទៅប្រើប្រាស់គណនីរបស់ពួកគេបានជាប្រចាំថ្ងៃ ហើយក៏អាចធ្វើប្រតិបត្តិការចម្រុះតាមបែបឌីជីថល ដូចជាការបើកគណនីថ្មី ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ទូទាត់តាមរយៈ QR កូដ ការទូទាត់វិក្កយបត្រ ការផ្ទេរប្រាក់នៅក្នុងស្រុកតាមរយៈប្រព័ន្ធ NCS, ប្រព័ន្ធរីធែលផេ, សេវាទូទាត់រហ័ស និងសេវាទូទាត់បាគង, កាតស្នើប័ណ្ណម៉ាស្ទ័រកាត និងវីសាតាមអនឡាញ និងមុខងារពិសេសជាច្រើនទៀត។
អតិថិជននឹងទទួលបានការជូនដំណឹងតាមពេលវេលាជាក់លាក់ ទាក់ទងនឹងការទូទាត់វិក្កយបត្រ ឬប្រតិបត្តិការទាំងអស់ដែលពួកគេបានធ្វើពេញមួយថ្ងៃ ជាមួយពេលវេលា កាលបរិច្ឆេទនិងទីកន្លែងជាក់លាក់ តាមរយៈការទូទាត់តាមប័ណ្ណ និង QR កូដ។ ដោយមានអាជីវករជាដៃគូជាង ៥០០០ កន្លែងនៅទូទាំងប្រទេសនៅតាមទីផ្សារនានា អតិថិជនរបស់យើងអាចធ្វើការទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងងាយស្រួល ដោយប្រើកម្មវិធី PRINCE Pay ហើយថែមទាំងអាចរីករាយជាមួយនឹងការទទួលបានប្រាក់ត្រឡប់វិញរហូតដល់ ៣០ ដុល្លារប្រចាំខែ។
អ្វីដែលកាន់តែពិសេសសម្រាប់ការធ្វើបច្ចុប្បន្នភាពលើកម្មវិធី PRINCE Mobile ® ដែលនឹងចេញក្នុងពេលឆាប់ៗនៅដើមខែកក្កដា គឺការបង្កើតគណនីអ៊ីព្រីនស៍ ® និងលេខគណនីពិសេស។ គណនីអ៊ីព្រីនស៍ ® គឺជាគណនីធនាគារអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអតិថិជនថ្មីបើកគណនីធនាគារបានភ្លាមៗពីចម្ងាយជាមួយធនាគារ ព្រីនស៍ តាមរយៈកម្មវិធី PRINCE Mobile®។
អតិថិជនអាចទទួល និងផ្ទេរប្រាក់បានភ្លាមៗនៅក្នុងធនាគារ និងទៅកាន់ធនាគារក្នុងស្រុកដ៏ទៃទៀតអាចទូទាត់វិក្កយបត្រ ទូទាត់តាម QR កូដ អាចរីករាយជាមួយការផ្តល់ជាច្រើន ពីធនាគារ ព្រីនស៍ ទៀតផង។ មុខងារថ្មីមួយទៀតនៃការដាក់បង្ហាញថ្មីនេះ គឺលេខគណនីពិសេស។ លក្ខណៈពិសេសនៃមុខងារនេះអនុញ្ញាតឱ្យអតិថិជនកំណត់យកលេខគណនីតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនចាំបាច់ចូលទៅកាន់សាខាធនាគារនោះឡើយ។ វាអាចជាលេខពិសេសណាមួយដែលពួកគេចង់បានធ្វើជាលេខគណនីរបស់ពួកគេ។
នៅក្នុងការបង្ហាញថ្មីនេះ ធនាគារក៏នឹងសម្ពោធមុខងារ Prince Rewards Points នៅលើកម្មវិធី PRINCE Mobile ដែលអតិថិជនអាចទទួលបានរងា្វន់ជាពិន្ទុ តាមរយៈការអញ្ជើញមិត្តភក្តិឱ្យចុះឈ្មោះប្រើប្រាស់កម្មវិធី PRINCE Mobile និងតាមរយៈយុទ្ធនាការជាច្រើនទៀត។ ជាមួយរង្វាន់ជាពិន្ទុនេះ អ្នកអាចប្តូរដោយបញ្ចូលកាតទូរស័ព្ទ តាមកម្មវិធី PRINCE Mobile និងនៅតាមហាងអាជីវករដែលជាដៃគូរបស់ PRINCE Pay សម្រាប់ការទូទាត់របស់អ្នក។
ធនាគារ ព្រីនស៍ បានបោះជំហានមួយទៀត ដើម្បីណែនាំកម្មវិធីធនាគារចល័តថ្មីចំនួនពីរដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជនអាជីវកម្មរបស់ខ្លួន។
កម្មវិធី PRINCE Mobilebiz® និង PRINCE Merchant® គឺជាកម្មវិធីធនាគារអាជីវកម្មដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ ដែលធនាគារ ព្រីនស៍ មានបំណងពង្រីកការគាំទ្រផ្នែកឌីជីថលដល់អតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួន។
ជាមួយបច្ចេកវិទ្យាឌីជីថលដ៏ទំនើបមានសុវត្ថិភាព និងបទពិសោធរបស់អ្នកប្រើប្រាស់ កម្មវិធីទាំងពីរនេះ ប្រាកដណាស់នឹងជួយដល់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល។ កម្មវិធីទាំងនេះនឹងអាចប្រើបានទាំងលើប្រព័ន្ធទូរស័ព្ទ iOS និង Android។
ដើម្បីស្វែងយល់បន្ថែមអំពីផលិតផល និងការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ សូមទាក់ទងទៅទូរស័ព្ទលេខ 1800 20 8888