ព័ត៌មាន

ធនាគារ ព្រីនស៍ បន្តផ្តល់អាហារូបករណ៍ទៅកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩ - ២០២០

ធនាគារ ព្រីនស៍ នៅតែបំពេញតួនាទីស្របទៅតាមចក្ចុវិស័យចូលរួមក្នុងសកម្មភាពសង្គមដែលមិនអាចមើលរំលងបាន ទោះស្ថិតក្នុងស្ថានភាពមួយដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមដែលកើតឡើងដោយវីរ៉ុសកូវីដ 19 យ៉ាងណាក្តី។

កម្មវិធីអាហារូបករណ៍របស់ធនាគារ ព្រីនស៍ នៅតែបន្តជួយឧបត្ថម្ភដល់ប្អូនៗនិស្សិត ចំនួន១៩រូប ដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩ - ២០២០ និងរហូតដល់ពេលបញ្ចប់ការសិក្សារបស់និសិស្សទាំងនោះ។ សូមបញ្ជាក់ផងដែរថា កញ្ចប់អាហារូបករណ៍នោះរួមមានថ្លៃ៖ សិក្សា សម្ភារសិក្សា ការស្នាក់នៅ និងអាហារប្រចាំថ្ងៃផងដែរ។

ធនាគារ ព្រីនស៍ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិសិ្សតក្រីក្រដែលទទួលបានអាហារូបករណ៍ពីធនាគារ ព្រីនស៍ទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន ហើយក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងធនធានមនុស្សដ៏ល្អ សម្រាប់ប្រទេសកម្ពុជានាថ្ងៃអនាគត។