ព័ត៌មាន

ធនាគារ ព្រីនស៍ បានសម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាតបៀលដឺ ជាមួយអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនកម្ពុជា

ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានសម្ពោធផលិតផល គណនីសន្សំស៊េរីថ្មីគឺ “គណនីសន្សំឆ្លាតបៀលដឺ” ដែលផ្តល់ជូនលើសពីការសន្សំបែបប្រពៃណី និងឈានមុខគេ ទៅកាន់ទីផ្សារ ដើម្បីបំពេញតាមការវិវត្តនៃតម្រូវការរបស់អតិថិជន។ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជនយើងនូវកញ្ចប់ហិរញ្ញវត្ថុមួយ ដែលប្រកបដោយភាពច្នៃប្រឌិត ភាពងាយស្រួល និងសុវត្ថិភាពបំផុត។

គណនីសន្សំឆ្លាតបៀលដឺ មិនត្រឹមតែជាផលិតផលគណនីសន្សំធម្មតាមួយប៉ុណ្ណោះទេ ព្រោះវាក៏ជាដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អ និងប្រកបដោយការការពារ ដើម្បីជួយដល់អតិថិជនក្នុងការបង្កើនសក្តានុពលនៃការសន្សំរបស់ពួកគេ។ ជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងមុខងារជំរុញទម្លាប់នៃការសន្សំជាប្រចាំ គណនីសន្សំឆ្លាតបៀលដឺ បានធ្វើឱ្យប្រាក់សន្សំរបស់អតិថិជនកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ ដែលជាមូលហេតុជួយពួកគេក្នុងការសន្សំឆាប់ដល់គោលដៅហិរញ្ញវត្ថុបានកាន់តែងាយស្រួល​។ ម្យ៉ាងវិញទៀត វាក៏ជួយសម្រាលដល់បន្ទុកហិរញ្ញវត្ថុអតិចិជនយើងក្នុងអំឡុងពេលមានទុក្ខធុរៈដោយសារគ្រោះថ្នាក់ចៃដន្យផ្សេងៗ តាមរយៈការផ្តល់ជូនការរ៉ាប់រងគ្រោះថ្នាក់បុគ្គលរហូតដល់ 10,000ដុល្លារ ក្នុងមួយឆ្នាំដោយឥតគិតថ្លៃ និងធានារ៉ាប់រងថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្តរហូតដល់ 3,000ដុល្លារ ក្នុងមួយករណីដោយឥតគិតថ្លៃ ទាំងនេះសបញ្ជាក់ថា ពួកគេ និងក្រុមគ្រួសារត្រូវបានការពារដោយសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ និងអស់បារម្ភចំពោះការកើតមានហានិភ័យនៃហេតុការណ៍អកុសល​ ឬឧបទ្ទវហេតុណាមួយ។ 

គណនីសន្សំឆ្លាតបៀលដឺ គឺជាផលិតផលហិរញ្ញវត្ថុមួយ ដែលមានមុខងារច្រើនយ៉ាង ព្រោះវាត្រូវបានរចនាឡើងដោយឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់សម្រាប់អតិថិជនដ៏មានតម្លៃរបស់យើង។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា " ក្នុងគោលការណ៍រួមលើការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ធនាគារ ព្រីនស៍ បានព្យាយាមបញ្ចូលនូវមុខងារចាំបាច់បន្ថែមទៅក្នុង គណនីសន្សំឆ្លាតបៀលដឺ ដូចជាកញ្ចប់ធានារ៉ាប់រងទៅលើគ្រោះថ្នាក់ដៃដន្យ ដែលជាមុខងារការពារដ៏ពេញលេញមួយ។ ពួកយើងបានផ្តោតសំខាន់លើសុខុមាលភាព និងសន្តិភាពផ្លូវចិត្តរបស់អតិថិជន ដើម្បីសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយស្ថិរភាព និងធានាប្រសិទ្ធភាពក្នុងការសន្សំឱ្យឆាប់ដល់គោលដៅ។ "

ការពិពណ៌នាអំពីអត្ថប្រយោជន៍នៃ គណនីសន្សំឆ្លាតបៀលដឺ ខាងលើ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្ត និងការពង្រឹងជំហររបស់ធនាគារ ព្រីនស៍ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យធនាគារ ដើម្បីផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុមួយប្រកបដោយភាពច្នៃប្រឌិត និងមានគុណតម្លៃវិសេសវិសាលសម្រាប់អតិថិជនយើង។

ចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់លោកអ្នកជាមួយ គណនីសន្សំឆ្លាតបៀលដឺ ដែលចាប់ផ្តើមត្រឹម 100ដុល្លារ និងសន្សំប្រចាំខែត្រឹម 100ដុល្លារ ដូចគ្នា។ នៅពេលដែលលោកអ្នកមានលក្ខខណ្ឌគ្រប់គ្រាន់ លោកអ្នកក៏អាចបន្តសន្សំជាមួយ​ គម្រោងគណនីសន្សំឆ្លាត ដែលតម្រូវសន្សំប្រាក់ត្រឹម 200ដុល្លារ ក្នុងមួយខែ។ ដើម្បីទទួលបានអត្ថប្រយោជន៍នៃសុវត្ថិភាពហិរញ្ញវត្ថុកាន់តែច្រើន លោកអ្នកគ្រាន់តែដាក់សន្សំត្រឹម 300ដុល្លារ ជារៀងរាល់ខែជាមួយនឹងគម្រោងគណនីទ្វេទ្រព្យជាការស្រេច។ គម្រោងនីមួយៗសុទ្ធតែភ្ជាប់មកជាមួយអត្រាការប្រាក់ខ្ពស់ និងកញ្ចប់ធានារ៉ាប់រងដ៏អស្ចារ្យដូចជា ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងរ៉ាប់រងថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្តជាដើម ដែលអាចជួយលោកអ្នកក្នុងការបង្កើតអនាគតហិរញ្ញវត្ថុដ៏ត្រចះត្រចង់មួយ។

ប្រសិនបើលោកអ្នកត្រូវការជំនួយ ឬពិគ្រោះយោបល់លើសេវាហិរញ្ញវត្ថុរបស់ ធនាគារ ព្រីនស៍ សូមទំនាក់ទំនងមកកាន់លេខ 1800 20 8888 (ឥតគិតថ្លៃ)។ បុគ្គលិកផ្នែកបម្រើសេវាអតិថិជនដែលរួសរាយរាក់ទាក់ និងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីជួយលោកអ្នក៕