ព័ត៌មាន

ធនាគារ ព្រីនស៍ បានឧបត្ថម្ភសៀវភៅសិក្សាក្នុងគម្រោង “បណ្ណាល័យកុមារប៉ៃលិន”

ធនាគារ ព្រីនស៍ បានឧបត្ថម្ភសៀវភៅសិក្សាចំនួន 270 ក្បាលក្នុងគម្រោង “បណ្ណាល័យកុមារប៉ៃលិន” ដែលរៀបចំដោយ សាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ដើម្បីប្រគល់ជូនដល់បណ្ណាល័យដែលទើបសាងសង់ថ្មី នៅសាលាបឋមសិក្សាភ្នំដំបង ដែលស្ថិតនៅក្នុងខេត្តប៉ៃលិន។ ការឧបត្ថម្ភជាសៀវភៅសិក្សានេះ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងបណ្តុះគំនិតដល់ប្អូនៗសិស្សានុសិស្សអោយងាកមកស្រលាញ់ការអានឱ្យកាន់តែប្រសើរឡើង។ ការប្រគល់នេះ ធ្វើឡើងក្នុងកម្មវិធី Crescent Night នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅ Bellevue Serviced Apartments, Rooftop។