ធនាគារ ព្រីនស៍ ផ្តល់ប្រាក់កម្ចីធានាលើការស្តារអាជីវកម្មឡើងវិញដល់ម្ចាស់អាជីវកម្មដែលកំពុងត្រូវការមូលនិធិ
ធនាគារ ព្រីនស៍ ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា បានចាប់ដៃគ្នាជាដៃគូសហការ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា [ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២១] នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសាជីវកម្មធានារ៉ាប់រងឥណទានកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់ប្រាក់កម្ចីអាជីវកម្មពិសេស តាមរយៈគម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS)ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងកំឡុងពេលប្រតិបត្ដិការដ៏លំបាកនេះដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ19។
កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការគម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS)តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែល ធនាគារ ព្រីនស៍ ម.ក គឺជាធនាគារមួយដែលគាំទ្រលើគំនិតផ្តួចផ្តើមនេះ។ ការធ្វើអាជីវកម្មដំបូងរបស់ គម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS) នឹងរួមចំណែកដល់ការបង្កើនប្រាក់កម្ចីថ្មីចំនួន ២០០ លានដុល្លារអាមេរិកនៅក្នុងវិស័យធនាគារ សម្រាប់ម្ចាស់អាជីវកម្មក្នុងការស្នើប្រាក់កម្ចីពីធនាគារដែលជាដៃគូសហការបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ការធានារបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងដើរតួជាវត្ថុបញ្ចាំ(ទ្រព្យបញ្ចាំ)/សន្តិសុខ(ការធានា) សម្រាប់ ៧០% -៨០% នៃចំនួនប្រាក់កម្ចីដែលបានស្នើសុំពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។ ដូច្នេះការធ្វើបែបនេះនឹងកាត់បន្ថយលើទ្រព្យបញ្ចាំ ដែលតម្រូវពីខាងអ្នកស្នើកម្ចី។
ស្ថានភាពសេដ្ឋកិច្ចដែលគ្មានស្ថេរភាព និងបញ្ហាប្រឈម បានបណ្តាលឱ្យអាជីវកម្មជាច្រើនពិបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេ ក៏ដូចជាពិបាកក្នុងការ ទទួលបាននូវមូលនិធិបន្ថែមក្នុងការផ្សារភ្ជាប់ស្ថានភាពបច្ចុប្បន្ន ជាពិសេសសម្រាប់អាជីវករដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូង (start up) អ្នកដែលចង់ពង្រីក ឬវិនិយោគ ឬដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។ ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ធនាគារ ព្រីនស៍ មានការយល់ដឹងពីតម្រូវការនៃផ្នែកនេះ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់អតិថិជន ដោយផ្តល់សាច់ប្រាក់ងាយស្រួលសម្រាប់តម្រូវការរបស់ពួកគេ ហើយនឹងផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ប្រាក់កម្ចីអាជីវកម្មរបស់ពួកគេក្នុងគ្រាលំបាកនេះ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានលើកឡើងថា “ អស្ថេរភាពសេដ្ឋកិច្ចបច្ចុប្បន្នដោយសារជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មក្នុងស្រុក ដែលធ្វើឱ្យពួកគេពឹងផ្អែកលើប្រភពថវិកាខាងក្រៅ។ ក្នុងភាពជាដៃគូ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា(CGCC)នេះ យើងមានបំណងជួយដល់អាជីវកម្ម រួមមានសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីជាផ្លូវការពីធនាគារ ព្រីនស៍ សម្រាប់ធ្វើការវិនិយោគ និងពង្រីកអាជីវកម្ម។ លើសពីនេះទៀត វាជាការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសម្រាប់ឧត្ដរជីព និងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវិដ១៩នេះ”។
លោក Wong Keet Loong, នាយកប្រតិបត្តិនៃសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា “សាជីវកម្មធានាឥណទានកម្ពុជា (CGCC)មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែល ធនាគារ ព្រីនស៍ បានក្លាយជាសមាជិក ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ សម្រាប់គ្រោងធានាឥណទាននេះ។ ជាមួយនឹងភាពជាដៃគូនេះ សាជីវកម្មធានាឥណទានកម្ពុជា នឹង គាំទ្រដល់អ្នកស្នើប្រាក់កម្ចីសម្រាប់អាជីវកម្មបន្ថែមទៀត នៅទូទាំងសាខាទាំង ៣២ របស់ធនាគារ ព្រីនស៍។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ប្រាក់កម្ចីសរុបចំនួន ៤ លានដុល្លារអាមេរិក ហើយមានសុទិដ្ឋិនិយមថា ចំនួននេះនឹងកើនឡើងបន្ថែមទៀត” ។
ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចី ក្នុង“ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS)” ដើម្បីផ្តល់ជូននូវ ឥណទានដែលមានទ្រព្យធានា និងឥណទានដែលគ្មានទ្រព្យធានា។ គម្រោងនេះនឹងធ្វើឱ្យម្ចាស់អាជីវកម្ម ដែលខ្វះខាតនូវទ្រព្យបញ្ចាំអាចដាក់ពាក្យសុំឥណទានគ្មានទ្រព្យធានានៅធនាគារ ព្រីនស៍បាន ដែលក្នុងនោះសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងដើរតួជាអ្នកធានា សម្រាប់ពួកគេក្នុងការស្នើប្រាក់កម្ចីដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ពួកគេ។
សូមកុំរង់ចាំយូរ យើងនៅទីនេះដើម្បីជួយដល់ម្ចាស់អាជីវកម្មកម្ពុជា។ សូមអញ្ជើញទៅកាន់ធនាគារ ព្រីនស៍ នៅថ្ងៃនេះ ដើម្បីដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងរបស់សាជីវកម្មធានាឥណទាន កម្ពុជា (CGCC) ដោយអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ព្រីនស៍ ដែលនៅជិតអ្នក ឬទំនាក់ទំនងមកលេខ 1800 20 8888 (ឥតគិតថ្លៃ) ឬចូលទៅកាន់គេហទំព័ររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។