ព័ត៌មាន

ធនាគារ ព្រីនស៍ ម.ក និងយានដ្ឋាន អេក្លាស អូតូ ឯ.ក បានដាក់ដំណើរការប័ណ្ណឥណទានវីសារួមគ្នា

[ថ្ងៃទី09ខែឧសភា ឆ្នាំ2022 ភ្នំពេញ] ធនាគារ ព្រីនស៍ ម.ក និងអេក្លាស អូតូ ឯ.ក បានដាក់បង្ហាញប័ណ្ណឥណទានវីសារួមគ្នានៅថ្ងៃនេះ។ អនុស្សរណៈនៃការយោគយល់លើការសហការនេះ ត្រូវបានចុះហត្ថលេខានៅឆ្នាំ2021 និងបានប្រកាសថា ប័ណ្ណម៉ាកយីហោរួមគ្នាផ្តាច់មុខ ឥឡូវនេះមានសម្រាប់អតិថិជនដែលចុះឈ្មោះចូលជាសមាជិកភាពលើសេវាថែទាំរថយន្តលំដាប់ពិភពលោកនៅយានដ្ឋាន អេក្លាស អូតូ ហើយ។

អេក្លាស អូតូ មានយានដ្ឋានដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងស្តង់ដារអន្តរជាតិទាក់ទងនឹងការថែទាំរថយន្ត។ សេវាកម្មពេញលេញដ៏ទំនើប បន្ទាប់ពីការទិញ របស់អេក្លាស អូតូ គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសដែលអាចបម្រើរថយន្តចម្រុះម៉ាកដែលផ្តល់សេវាកម្មថែទាំ និងជួសជុលប្រកបដោយវិជ្ជាជីវៈ​ ជាមួយនឹងអ្នកបច្ចេកទេសជំនាញ និងបច្ចេកវិជ្ជាទំនើប។ នេះជាមូលហេតុដែល អេក្លាស អូតូ អាចផ្តល់សេវាកម្មដល់យានយន្ត Toyota Ford និងMazda រហូតដល់យានយន្តម៉ាកល្បីៗដូចជា Rolls Royce Bentley Mercedes PorscheនិងMcLaren ជាដើម។
 

សេវាកម្មថែទាំរថយន្តប្រកបដោយវិជ្ជាជីវៈសម្រាប់ម្ចាស់រថយន្តនៅកម្ពុជា នឹងមានការកើនឡើងគួរជាទីគាប់ចិត្តក្នុងប៉ុន្មានឆ្នាំខាងមុខយ៉ាងគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងនៃចំនួនម្ចាស់កម្មសិទ្ធិរថយន្ត ជាហេតុជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច កម្រិតជីវភាពកាន់តែប្រសើរឡើង និងតម្រូវការអ្នកជំនាញខាងបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការថែទាំមានចំនួនកើនឡើងជាលំដាប់ ដែលត្រូវបានគាំទ្រដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាល។​ ដូច្នេះ យានដ្ឋានស្តង់ដារអន្តរជាតិដែលផ្តល់ដោយ អេក្លាស​ អូតូ នឹងផ្តល់ឱ្យម្ចាស់រថយន្តនូវទំនុកចិត្ត និងជំនាញវិជ្ជាជីវៈសម្រាប់យានជំនិះដ៏មានតម្លៃរបស់ពួកគេ។
 

យោងតាមប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ លោក ហ៊ន់​ សុរចនា មានប្រសាសន៍ថា “យើងកំពុងព្យាយាម និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីក្លាយជាធនាគារឌីជីថលដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា។ ដើម្បីធ្វើដូច្នេះបាន យើងស្វែងរកផលិតផល និងសេវាកម្មដែលបំពេញតម្រូវការរបស់អតិថិជនរបស់យើង ក៏ដូចជាអតិថិជនសក្តានុពល ហើយថ្ងៃនេះ គឺជាឧទាហរណ៍មួយនៃរបៀបដែលយើងបានធ្វើការជាមួយដៃគូសហការ ដើម្បីបង្កើតផលិតផល និងសេវាកម្មដ៏មានតម្លៃ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ម្ចាស់រថយន្ត។ ក្រៅពីនេះ ការកាន់ប័ណ្ណឥណទានវីសាយីហោរួមគ្នារបស់ធនាគារ​ ព្រីនស៍ អតិថិជនក៏អាចរីករាយជាមួយនឹងផលិតផល និងសេវាកម្មដ៏ពេញលេញដែលផ្តល់ដោយធនាគារ ព្រីនស៍ ដូចជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទ ដែលទទួលបានពានរង្វាន់របស់យើង សេវាធនាគារប្រកបដោយវិជ្ជាជីវៈនៅបណ្តាញសាខារបស់យើង និងបណ្តាញម៉ាស៊ីនអេធីអឹមទូទាំងព្រះរាជាណាចក្រកម្ពុជា និងសេវាទំនាក់ទំនងអតិថិជន 24/7។” លោកបានបន្ថែមទៀតថា “យើងមានសេចក្តីរំភើបដូចគ្នាក្នុងការដាក់បង្ហាញប័ណ្ណឥណទានវីសារួមគ្នានេះជូនដល់អតិថិជនអេក្លាស អូតូ”។

លោក Graeme Newport អភិបាលគ្រប់គ្រងនៃអេក្លាស អូតូ​ ឯ.ក បានមានប្រសាសន៍ថា "ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ បានអនុញ្ញាតឱ្យអេក្លាស អូតូ​ ឯ.ក សម្រេចបាននូវភាពជោគជ័យលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងកម្មវិធីសេវាកម្មផ្តាច់មុខ និងសេវាថែទាំ ជាមួយប័ណ្ណឥណទានយីហោរួមគ្នានេះ។ នេះជាឧទាហរណ៍ដ៏អស្ចារ្យមួយទៀតនៃការបង្កើនស្តង់ដាររបស់អេក្លាស អូតូ និងការរំពឹងទុកនៅក្នុងវិស័យក្រាយការលក់រថយន្ត”។

សមាជិកភាពនៃអេក្លាស អូតូ នឹងទទួលបានជាមួយកាតឥណទានវីសាយីហោរួមគ្នា បន្ទាប់ពីការជាវ។ សមាជិកភាពរយៈពេល 2 ឆ្នាំនេះអាចរកជាវបាននៅគ្រប់សាខារបស់អេក្លាស អូតូ​ ហើយប័ណ្ណឥណទានដែលជាម៉ាកយីហោរួមគ្នា ត្រូវបានចេញនៅពេលបើកគណនីធនាគារ ជាមួយធនាគារ ព្រីនស៍ ម.ក។ អ្នកប្រើប្រាស់នឹងទទួលបានរង្វាន់ដោយស្វ័យប្រវត្តិតាមវិធីជាច្រើន រួមទាំងការទទួលបានពិន្ទុលើការចំណាយ ដែលបានទូទាត់ជាមួយនឹងប័ណ្ណនេះ និងតម្លៃពិសេសលើគ្រឿងបរិក្ខារនៅអេក្លាស អូតូ។

ម្ចាស់រថយន្តដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញមកកាន់សាខាអេក្លាស អូតូ នៅថ្ងៃនេះ ដើម្បីសាកសួរ ឬចុះឈ្មោះសម្រាប់សមាជិកភាពផ្តាច់មុខនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់ www.princebank.com.kh ឬទាក់ទងសេវាទំនាក់ទំនងអតិថិជនរបស់យើង1800 20 8888​ (មិនគិតថ្លៃ)។​