ព័ត៌មាន

ពិធីចុះអនុស្សរណៈរវាង ធនាគារ ព្រីនស៍ និង សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ដោយសម្លឹងមើលឃើញពីការរីកចំរើនយ៉ាងខ្លាំង និងឆាប់រហ័សរបស់ធនាគារ ព្រីនស៍ និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍន៍នៃស្ថាប័នដ៏មានសារៈសំខាន់ទាំងពីរ ធនាគារ ព្រីនស៍ និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការស្នើសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្រទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ និងសា្ថប័នពាក់ពន្ធ័នានា ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបន្ថែមទៅអោយសហគ្រាសធុនតូច និងមធ្យម មានដូចជា៖ ការគ្រប់គ្រង់បញ្ជីរគណនេយ្យ ការស្នើសុំ និងការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ការគ្រប់គ្រង់សាច់ប្រាក់ ។ល។