ព័ត៌មាន

ភាពជាដៃគូអាជីវកម្មប៊េងកាសួរេនរវាង អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន និងបទពិសោធផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើង

ភ្នំពេញ ថ្ងៃទី 12 ខែមករា ឆ្នាំ 2022៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) និងធនាគារ ព្រីនស៍ ម.ក បានប្រកាសចាប់ផ្តើមភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ដ៏ងាយស្រួល និងល្អបំផុតនៅនឹងមួយកន្លែង រួមមានទាំងដំណោះស្រាយផ្នែកធនាគារ និងធានារ៉ាប់រងអាយុជីវិត។

ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជាឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាលោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី អេ អាយ អាយ គ្រុប អេ អាយ  អេ ខេមបូឌា​ និងធនាគារ ព្រីនស៍។

កិច្ចព្រមព្រៀងភាពជាដៃគូរយៈពេលប្រាំឆ្នាំរវាងស្ថាប័នឈានមុខគេទាំងពីរនេះ នឹងធ្វើឱ្យសេវាធានារ៉ាប់រង កាន់តែមានភាពងាយស្រួល ទូលំទូលាយ និងការរៀបចំផែនការហិរញ្ញវត្ថុ ដែលផ្តោតលើសុវត្ថិភាព ហិរញ្ញវត្ថុរយៈពេលវែង។ គម្រោងផែនការធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏ពេញលេញរបស់ អេ អាយ អេ ខេមបូឌា នឹងមានវត្តមានគ្រប់ទីកន្លែងទៅតាមបណ្តាសាខាទាំង 32 របស់ធនាគារ ព្រីនស៍ ក្នុងខេត្តចំនួន 22 ទូទាំងប្រទេស។

កិច្ចសហការនេះគឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ អេ អាយ​ អេ​ ខេមបូឌា ក្នុងការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខ ដើម្បីបង្កើនការយល់ដឹង និងការជ្រៀតចូលទីផ្សារនៃសេវាកម្មធានារ៉ាប់រងអាយុជីវិត។ នៅពេលដែលប្រជាជនកម្ពុជាកាន់តែយល់ដឹងច្បាស់អំពីសុខភាព និងសុខុមាលភាព ភាពជាដៃគូនេះអនុញ្ញាតឱ្យ អេ អាយ អេ ខេមបូឌា ផ្តល់ជូនការប្រឹក្សាពីអ្នកជំនាញ តាមរយៈផ្តល់ការណែនាំនូវដំណោះស្រាយប្រកបដោយគុណភាព និងផែនការផ្នែកហិរញ្ញវត្ថុល្អៗដល់ អតិថិជនរបស់ ធនាគារ ព្រីនស៍ នៅពេលដែលពួកគាត់ទៅទទួលយកសេវាធនាគារ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា“ខ្ញុំសូមថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ ដែលបានខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍ វិស័យធានារ៉ាប់រងនៅកម្ពុជា និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានទាំងពីរដែល មានវត្តមាននៅទីនេះ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ បន្ថែមទៀតប្រកបដោយចីរភាព»។

ក្នុងពិធីនោះ ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជាបាន មានប្រសាសន៍ថា “ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ ព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា លើទម្រង់អាជីវកម្មប៊េងកាសូរេនតាមរយៈការណែនាំអតិថិជន គឺជាចំណែកមួយក្នុង ការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឱ្យ សាធារណជនទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការពង្រឹងកិច្ចការពារអតិថិជនព្រមទាំង ការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ។”

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើងផ្តល់នូវបទពិសោធដ៏ងាយស្រួល និងអតិថិជនជាអាទិភាព ចម្បងដល់អតិថិជនរបស់ ធនាគារ ព្រីនស៍ ដែលស្របតាមគោលបំណង របស់យើងក្នុងការ ជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ នេះក៏ជាការបើកស្វាគមន៍ សម្រាប់យើងខ្ញុំក្នុងការផ្តល់នូវតម្លៃកាន់តែ ខ្លាំងតាមរយៈការចែករំលែកពីរបៀបដែលសេវាធានារ៉ាប់រង អាយុជីវិតផ្តល់ផលវិជ្ជមានដល់សុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត។

លោកក៏បានបន្ថែមទៀតថា "តាមទស្សនៈអាជីវកម្ម អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ ក៏អាចពង្រីក និងផ្លាស់ប្តូរជំនាញបច្ចេកវិទ្យា និងទីផ្សារ ដើម្បីពង្រីកបណ្តាញចែកចាយ និងជួយដល់អតិថិជន ស្របតាមការសន្យារបស់យើងក្នុងការពន្លឿនកំណើនវិស័យធានារ៉ាប់រង និងប៊េងកាសួរេន"

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង ធនាគារ ព្រីនស៍ មានប្រសាសន៍ថា “ក្នុងនាមជាធនាគារកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាច្រើនពីស្ថាប័នអន្តរជាតិ អតិថិជនរបស់យើងបានពឹងផ្អែកក្នុងការចែកចាយផលិតផល និងសេវាកម្មលំដាប់ពិភពលោក ដែលផ្តល់ជូនបន្ថែមសម្រាប់ពួកគាត់។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយរបស់ពិភពលោក យើងនឹងអាចផ្តល់ជូនអតិថិជនរបស់យើងនូវលទ្ធភាពទទួលបានផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការ និងសេវាកម្មដែលផ្តល់ការការពារស្របតាមតម្រូវការរបស់ពួកគេ។​ ហើយសំខាន់ជាងនេះទៅទៀត យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការណែនាំ និងការគាំទ្រពីនិយ័តករ ដែលបានធ្វើឱ្យភាពជាដៃគូនេះអាចសម្រេចទៅបាន សម្រាប់យើង និងអតិថិជនរបស់យើង។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់ អេ អាយ អេ ខេមបូឌា តាមរយៈធនាគារ ព្រីនស៍ និងរបៀបដែលជួយអ្នកក្នុងការរៀបចំផែនការ និងសន្សំសម្រាប់ពេលអនាគត សូមទៅកាន់សាខាណា មួយរបស់ធនាគារ ព្រីនស៍ ឬ​ សូមទាក់ទងមកកាន់សេវាអតិថិជន អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមទាក់ទង 1800 20 8888 ចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬចូលទៅកាន់សាខារបស់យើងដែលមានទីតាំង នៅទូទាំងប្រទេស។