ម៉ាស័្ទរកាត

ប័ណ្ណឥណទានស្តង់ដា

លក្ខណៈពិសេស និងអត្ថប្រយោជន៍

feature icon

ធ្វើការបញ្ជាទិញនៅតាមបណ្តាហាងទំនិញរាប់លានហាងនៅទូទាំងពិភពលោក

feature icon

អាចទូទាត់ប្រាក់ដោយស្វ័យប្រវត្តិដោយកាត់ចេញពីគណនីផ្ទាល់

feature icon

ជម្រើសនៃការទូទាត់ប័ណ្ណឥណទានមានភាពបត់បែន ៖ ទូទាត់ពេញ ឬអប្បបរមា

feature icon

ពិនិត្យរបាយការណ៍ឥណទានប្រចាំខែតាមរយៈ អ៊ីម៉ែល

feature icon

មធ្យោបាយទូទាត់ប្រចាំខែមានច្រើនជម្រើស៖ តាមរយៈម៉ាស៊ីនអេធីអឹម ឬបណ្តាសាខារបស់ធនាគារ ព្រីនស៍

feature icon

ជម្រើសនៃការធ្វើប្រតិបត្តិការមានច្រើនយ៉ាង ទូទាត់នៅតាមហាងទំនិញ ឬតាមរយៈអនឡាញ

feature icon

រយៈពេលអនុគ្រោះការប្រាក់រហូតដល់ 45ថ្ងៃបន្ទាប់ពីការបញ្ជាទិញ

ថ្លៃសេវា និងកម្រៃសេវា

ថ្លៃសេវា និងកម្រៃសេវា (គិតជាដុល្លារអាមេរិក)ប័ណ្ណស្តង់ដា
ការចេញប័ណ្ណថ្មីមិនគិតថ្លៃ
ថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណចម្បង$10
ថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណរង$10
ថ្លៃសេវាសម្រាប់ការស្នើប័ណ្ណថ្មី (បាត់បង់ / ខូច)$5
ថ្លៃសេវាសម្រាប់ការស្នើប័ណ្ណថ្មី (ប័ណ្ណផុតកំណត់/កំហុសធនាគារ)មិនគិតថ្លៃ
កម្រិតឥណទានអប្បរមា$500
អត្រាការប្រាក់នៃការដកសាច់ប្រាក់18%/ឆ្នាំ
អត្រាការប្រាក់សម្រាប់ការទិញទំនិញ (ទូទាត់សម្រាប់ទឹកប្រាក់មួយចំនួន ឬ ទូទាត់យឺត)18%/ឆ្នាំ
អត្រាការប្រាក់សម្រាប់ការបង់រំលោះលើប្រតិបត្តិការទិញទំនិញ12%/ឆ្នាំ
ថ្លៃសេវាប្តូររូបិយប័ណ្ណបរទេស2%
ថ្លៃសេវាសម្រាប់ការទូទាត់យឺត5% ឬអប្បបរមា 20ដុល្លារ
ថ្លៃសេវាសម្រាប់ការចេញរបាយការណ៍លើកទីពីរ$2
ថ្លៃសេវាសម្រាប់ការស្នើសុំបង្វែរការទូទាត់មិនត្រឹមត្រូវ$5
ថ្លៃសេវាសម្រាប់ការចេញលេខសម្ងាត់ថ្មីមិនគិតថ្លៃ
ការទូទាត់ប្រចាំខែជាអប្បបរមា25ដុល្លារ ឬអប្បបរមា 10% នៃសមតុល្យសរុបក្នុងរបាយការណ៍
ថ្លៃសេវាសម្រាប់ការដកសាច់ប្រាក់សុទ្ធ (នៅម៉ាស៊ីនATM /ម៉ាស៊ីនឆូតកាត របស់ធនាគារ ព្រីនស៍ ឬស្ថាប័នដទៃ)2% ឬអប្បបរមា 5ដុល្លារ
ថ្លៃសេវាសម្រាប់ការផ្លាស់ប្តូរលេខសម្ងាត់មិនគិតថ្លៃ
ថ្លៃសេវារបាយការណ៍សង្ខេបមិនគិតថ្លៃ
ថ្លៃសេវាសម្រាប់ប្រតិបត្តិការទិញទំនិញលើម៉ាស៊ីនឆូតកាត អនឡាញ ប៉ះដើម្បីទូទាត់ ឬស្កែនតាម QR កូដ (របស់ស្ថាប័នដទៃ)មិនគិតថ្លៃ

របៀបដាក់ពាក្យ

សូមចូលទៅកាន់សាខាធនាគារព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់បន្ថែម។

ទីតាំងសាខា