លោក ថេន សំវិសុទ្ធ គឺជាអភិបាលឯករាជ្យ មិនប្រតិបត្តិ របស់ធនាគារ ព្រីនស៍ ម.ក ។ គាត់ធ្លាប់ជាសាស្ត្រាចារ្យផ្នែកគណនេយ្យ និងពន្ធដារមកពីសាកលវិទ្យាល័យនានានៅកម្ពុជា និងនៅប្រទេសបារាំង។
គាត់មិនត្រឹមតែជាសាស្ត្រាចារ្យម្នាក់ប៉ុណ្ណោះទេ គាត់ក៏ជាអភិបាល និងម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យរបស់ក្រុមហ៊ុន AT&B Consulting Co.Ltdផងដែរ ។ ក្រុមហ៊ុនរបស់គាត់បានផ្តល់សេវាពិគ្រោះយោបល់/សេវាកម្មពន្ធដារ សេវាកម្ម និងបណ្តុះបណ្តាលផ្នែកគណនេយ្យ។កាលពីមុន គាត់គឺជាអភិបាលផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding ខូអិលធីឌីដែលជាក្រុមហ៊ុនគ្រប់គ្រងចំណីអាហារផ្សេងៗផងដែរ។
លោកមានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ ហើយបន្ទាប់មកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតក្នុងជំនាញដូចគ្នា នៅវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីទីក្រុងបាងកក ប្រទេសថៃ។ គាត់ក៏បានបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាកលវិទ្យាល័យ Pierre Mendes ប្រទេសបារាំងផងដែរ។
បន្ថែមពីលើនេះទៀត លោក សំវិសុទ្ធ គឺជាអ្នកជំនាញនិយាយភាសាអង់គ្លេស និងបារាំងទៀតផង។