លោក ស៊ីម ហ៊ុយឈ័ង ជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍គណនេយ្យ ហិរញ្ញវត្ថុ និងធនាគាររយៈពេល ១៦ ឆ្នាំពីធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារកាណាឌីយ៉ា និងគ្រឹះស្ថានផ្សេងៗទៀត។ គាត់គឺជាអតីតភាគទុនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Valuers Co., Ltd.។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ B.S. គាត់បានបន្តការសិក្សា និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជា។ គាត់ក៏មានសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកគ្រប់គ្រងធុរកិច្ច៖ ការផ្តោតលើផ្នែកហិរញ្ញវត្ថុអន្តរជាតិ ពីសាលាពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញ គឺសាកលវិទ្យាល័យ Brandeis នៅ រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិច។
លើសពីនេះទៅទៀត លោក ហ៊ុយឈ័ង ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសមាគម Association of Chartered Certified Accountants ឬ ACCA អនុក្រុមហ៊ុននៃ UK ACCA។
ក្រុមប្រឹក្សាភិបាល